ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីព័រទុយហ្គាល់ តេស្តវិជ្ជមានកូវីដ១៩
ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ប៉ុន្តែមិនបង្ហាញរោគសញ្ញាទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតីព័រទុយហ្គាល់ កាលពីយប់ថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក Rebelo de Sousa នឹងដាក់ខ្លួននៅដាច់ពីគេក្នុងគេហដ្ឋានផ្លូវការរបស់គាត់នៅទីក្រុង Lisbon។
លទ្ធផលតេស្តវិជ្ជមានរបស់គាត់បានកើតឡើង បន្ទាប់ពីគាត់បានធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃទី៦ខែមករា បន្ទាប់ពីទាក់ទងជាមួយអ្នកដែលឆ្លងរោគ។

គួរបញ្ជាក់ថា ប្រទេស ព័រទុយហ្គាល់ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុប ៤៨៩,២៩៣ករណី មានអ្នកស្លាប់ ៧,៩២៥នាក់និងជាសះស្បើយ ៧៣២,០៥៦នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


