ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ Costa ឈ្នះសំឡេងភាគច្រើនក្នុងការបោះឆ្នោតម្សិលមិញ
គណបក្សសង្គមកណ្តាល-ឆ្វេងនិយមរបស់ប្រទេសព័រទុយហ្គាល់បានឈ្នះសំឡេងភាគច្រើនក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យម្សិលមិញដែលធានាអាណត្តិថ្មីដ៏រឹងមាំសម្រាប់លោកនាយករដ្ឋមន្ត្រីលោក Antonio Costa ដែលលេចធ្លោពីការទទួលខុសត្រូវចំពោះតុល្យភាពសាធារណៈ។

លទ្ធផលដែលមានអ្នកទៅបោះឆ្នោតច្រើនលើសការរំពឹងទុកបើទោះជាមានវិបត្តិកូវីដ-១៩ចេញមកគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីគណបក្សសសង្គមនិយមបានចាញ់ប្រៀបខ្លាំងក្នុងការធ្វើស្ទង់មតិមុនពេលបោះឆ្នោត ហើយប្រការនេះមានន័យថា ព័រទុយហ្គាលនឹងមានរដ្ឋាភិបាលស្ថិរភាពដើម្បីពិនិត្យមើលការអនុវត្តមូលនិធិស្តារកូវីដ។
ការបោះឆ្នោតនេះត្រូវបានអំពាវនាវកាលពីខែវិច្ឆិកា បន្ទាប់ពីសម្ព័ន្ធភាពអតីតកុម្មុយនិស្ត និងប្លុកឆ្វេងនិយមរឹងមាំរបស់ Costa បានចូលរួមក្នុងសិទ្ធិទម្លាក់ថវិការបស់រដ្ឋាភិបាលភាគតិចរបស់លោក។ ជាលទ្ធផល គណបក្សឆ្វេងនិយមទាំងពីរបាត់បង់អាសនៈរបស់ពួកគេជាងពាក់កណ្តាល។ នេះបើយោងតាមលទ្ធផល។

បន្ទាប់ពីការស្ទង់មតិកាលពីសប្តាហ៍មុន លោក Costa បានទទួលស្គាល់ខ្លួនឯងថា ពលរដ្ឋព័រទុយហ្គាល់មិនចង់ផ្តល់ឲ្យលោកនូវសំឡេងភាគច្រើនទាំងស្រុងទេ និងបាននិយាយថា លោកបានត្រៀមខ្លួនដើម្បីចងសម្ព័ន្ធភាពជាមួយគណបក្សដែលមានឆន្ទៈដូចគ្នា។
ក្នុងសុន្ទរកថាជ័យជម្នះ លោកមានប្រសាសន៍ថា ៖«ការទទួលបានសំឡេងភាគច្រើនមិនមែនមានន័យថា មានអំណាចទាំងស្រុងនោះទេ។ វាមិនមែនមានន័យថា ដឹកនាំម្នាក់ឯងនោះទេ។ វាជាការទទួលខុសត្រូវកើនឡើង និងមានន័យថា ដឹកនាំជាមួយប្រជាពលរដ្ឋព័រទុយហ្គាល់ទាំងអស់»។

មុនពេលលទ្ធផលប្រកាសចុងក្រោយ លោក Costa បាននិយាយថា គណបក្សរបស់លោកឈ្នះបាន១១៧ ឬ១១៨អាសនៈ ក្នុងចំណោមអាសនៈសភា២៣០ដែលបានកើនឡើងពី១០៨អាសនៈដែលទទួលបានក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


