កីឡា
កីឡាករវ័យចំណាស់ជាងគេលើលោក Miura បន្តទៅលេងនៅលីគទី ២ ព័រទុយហ្គាល់
អតីតខ្សែប្រយុទ្ធជម្រើសជប៉ុន Kazuyoshi Miura បានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅលេងឲ្យក្លិបលីគលំដាប់ទី ២ ព័រទុយហ្គាល់ Oliveirense ក្នុងខណៈដែលមានវ័យ ៥៥ ឆ្នាំ នេះបើតាមប្រភពដែលពាក់ព័ន្ធបាននិយាយកាលពីថ្ងៃអាទិត្យ។

Miura ដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងពី ក្លិប Yokohama FC ទៅកាន់ក្លិប Suzuka Point Getters ក្នុងលីគលំដាប់ទី ៤ ជប៉ុន នឹងចូលរួមជាមួយ Oliveirense រហូតដល់រដូវក្តៅ បានសេចក្ដីថា ដល់ខែមិថុនា ឆ្នាំ ២០២៣ នេះ។
ក្លិបព័រទុយហ្គាល់នេះមានចំណែកភាគហ៊ុន ប្រតិបត្តិករភោជនីយដ្ឋាន Onodera Group ជាមួយក្លិប Yokohama FC ដែលកំពុងព្យាយាមវិលត្រឡប់មកកាន់ក្របខ័ណ្ឌលីគកំពូលជប៉ុន J. League នៅឆ្នាំនេះ។

ការផ្លាស់ប្ដូរក្លិបលើកចុងក្រោយដោយ Miura ដែលឥឡូវនេះវាមានរយៈពេល ៣៨ ឆ្នាំ ក្នុងដំណើរប្រកបអាជីពបាល់ទាត់របស់ខ្លួន នឹងឃើញលោកលេងនៅក្រៅប្រទេស លើកទី ៥ បន្ទាប់ពីក្រុមនៅប្រេស៊ីល អ៊ីតាលី ក្រូអាត និងអូស្ត្រាលី។
Miura ដែលជាកីឡាករអាជីព និងជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតមិនធ្លាប់មានរបស់ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថា មានសំណើពីក្លិបលីគទី ២ ជប៉ុន (J2) និងក្លិបលីគទី ៣ ជប៉ុន (J3) បន្ថែមពីលើក្លិប Suzuka ដែលបងប្រុសរបស់លោក លោក Yasutoshi ជាអ្នកគ្រប់គ្រង។

លោក Kazuyoshi Miura កើតថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៦៧ នៅទីក្រុង Suzuka លោកបានចាប់ផ្ដើមបាល់ទាត់ដំបូងក្នុងកម្រិតយុវជននៅឆ្នាំ ១៩៨២ រហូតដល់ឆ្នាំ ១៩៨៦ ទើបចាប់ផ្ដើមក្លិបអាជីពដំបូងជាមួយក្លិប Santos ដែលជាក្លិបល្បីនៅលីគប្រេស៊ីល និងជាបន្តបន្ទាប់ លោកបានផ្លាស់ប្ដូរក្លិបចំនួន ១៥ ដង ទាំងក្លិបក្នុង និងក្រៅប្រទេស។
លោកបានជាប់ជម្រើសជាតិជប៉ុន នៅអំឡុងឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ ដោយបង្ហាញខ្លួនបាន ៨៩ ប្រកួត ទាត់បញ្ចូលទីបាន ៥៥ គ្រាប់ផងដែរ៕
ប្រភព ៖ japantimes.co.jp
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


