Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ច្បាស់ៗ ក្រោយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ចោទថា លោក ពូទីន គំរាមបាញ់មីស៊ីល

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី៣០ខែមករាថា ការចោទប្រកាន់ដែលថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ជាមួយនឹងការវាយប្រហារដោយមីស៊ីល គឺជារឿងកុហកសុទ្ធសាធ។

ប្រតិកម្មរបស់រុស្ស៊ី​ បានកើតឡើង បន្ទាប់ពីលោក ចនសុន បានធ្វើការចោទប្រកាន់នៅក្នុងភាពយន្តឯកសារថ្មីរបស់ BBC អំពីវិបត្តិនៅប្រទេសអ៊ុយក្រែន។

ដោយរំលឹកអំពីការហៅទូរស័ព្ទជាមួយលោកពូទីននៅថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២២ ពោលគឺត្រឹមតែជាងបីសប្តាហ៍ប៉ុណ្ណោះ មុនពេលជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង លោក ចនសុន បានអះអាងថា មេដឹកនាំរុស្ស៊ីបានគំរាមគាត់។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានប្រាប់ BBC ថា “គាត់និយាយថា លោក បូរីស ខ្ញុំមិនចង់ធ្វើបាបអ្នកទេ ប៉ុន្តែជាមួយនឹងមីស៊ីល វានឹងចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “មិនមានការគំរាមកំហែងបាញ់មីស៊ីលឡើយ។ នៅពេលគាត់ពន្យល់ពីបញ្ហាប្រឈមចំពោះសន្តិសុខរបស់សហព័ន្ធរុស្ស៊ី លោកប្រធានាធិបតីពូទីន បានកត់សម្គាល់ថា ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូមែននោះ ការដាក់ពង្រាយដ៏មានសក្តានុពលរបស់អង្គការណាតូ ឬមីស៊ីលរបស់អាមេរិកនៅតាមព្រំដែនរបស់យើងនឹងមានន័យថា មីស៊ីលណាមួយ អាចបាញ់ទៅដល់ទីក្រុងមូស្គូក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ”។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីរុស្ស៊ីងឿងឆ្ងល់ថាតើ លោកចនសុន មានចេតនានិយាយកុហក ឬ មិនយល់ពីអ្វីដែលលោកប្រធានាធិបតីពូទីននិយាយ?”។ លោក Peskov បន្ថែមថា ប្រសិនបើរឿងក្រោយនេះជាការពិតវិញនោះ មនុស្សគួរតែព្រួយបារម្ភចំពោះលោក ចនសុន ឯណោះទេ។

គួរបញ្ជាក់ថា លោកពូទីន បានបង្ហាញជាសាធារណៈនូវក្តីព្រួយបារម្ភរបស់រុស្ស៊ី ចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូនៅក្នុងប្រទេសអ៊ុយក្រែន និងផ្នែកផ្សេងទៀតនៃអឺរ៉ុបខាងកើតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីមិនទទួលបានការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ទម្លាយថា លោក ពូទីន គំរាមធ្វើឃាតគាត់ ដោយប្រើពេលត្រឹម ១នាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម