ព័ត៌មានអន្ដរជាតិ
រញ្ជួយដីខ្លាំងក្លា រង្គើ៦ប្រទេស សម្លាប់មនុស្សជាង ៣០០នាក់
គិតត្រឹមពេលនេះ មនុស្សជាង៣០០នាក់ហើយ បានស្លាប់នៅក្នុងប្រទេសតួកគី និងស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៍ប្រទេសតួកគីនៅថ្ងៃចន្ទទី០៦ខែកុម្ភៈ។

ការរញ្ជួយដីនេះ បានវាយប្រហារនៅម៉ោង ៤និង១៧នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយបានធ្វើឲ្យរង្គើក្នុងប្រទេសស៊ីរី តួកគី លីបង់ ស៊ីប ក្រិកនិងអ៊ីស្រាអែល។
ការរញ្ជួយដីនេះ មានចម្ងាយប្រហែល៣២គីឡូម៉ែត្រពីទីក្រុង Gaziantep និងប្រហែល ២៦គីឡូម៉ែត្រពីទីក្រុង Nurdağı នៃប្រទេសតួកគី។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក, ការរញ្ជួយមានជម្រៅ ១៧.៧គីឡូម៉ែត្រ ហើយរំញ័រ ៦.៧រ៉ិចទ័រដ៏ខ្លាំងមួយទៀត បានកើតឡើងនៅប្រហែល១០នាទីក្រោយមក។
AFP ផ្សាយថា មនុស្សយ៉ាងតិច៧៦នាក់បានស្លាប់នៅក្នុងប្រទេសតួកគី ខណៈនៅស៊ីរី មានអ្នកស្លាប់២៤៥នាក់។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងកើនឡើងទៀត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Süleyman Soylu បាននិយាយថា ទីក្រុងចំនួន១០ បានរងផលប៉ះពាល់ដោយការរញ្ជួយដីនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃចន្ទ ក្រុមមន្ត្រីបាននិយាយថា ទីក្រុង Gaziantep, Kahramanmaraş, Hatay, Osmaniye, Adiyaman, Malatya, Sanliurfa, Adana, Diyarbakir និង Kilis បានរងការខូចខាតទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


