ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី អាល្លឺម៉ង់ នឹងអញ្ជើញមកទស្សនកិច្ចផ្លូវការនៅ កម្ពុជា សប្ដាហ៍ក្រោយ
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយគេហទំព័រក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងថា ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ។

នៅក្នុងដំណើរទស្សនៈកិច្ចនេះ លោកប្រធានាធិបតីអាល្លឺម៉ង់ នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា ហើយលោកនឹងចុះទៅពិនិត្យដោយផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនដែលអាល្លឺម៉ង់កំពុងគាំទ្រដល់កម្ពុជា ក៏ដូចជាការងារជួសជុលមួយចំនួនដែលកំពុងធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្តនៃខេត្តសៀមរាបផងដែរ ។
ទន្ទឹមនឹងនោះ លោក Frank-Walter Steinmeier ក៏នឹងអញ្ជើញទៅទស្សនាកន្លែងប្រវត្តិសាស្រ្តនៃខ្មែរក្រហមផងដែរ មុនពេលប្រធានាធិបតីអាល្លឺម៉ង់រូបនេះអញ្ជើញទៅបំពេញទស្សនកិច្ចប្រទេសម៉ាឡេស៊ី ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ De Bundespraesident
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


