ព័ត៌មានអន្ដរជាតិ
មេដឹកនាំ Chechen អះអាងថា ប្រតិបត្តិការសឹករបស់ រុស្ស៊ី នៅ អ៊ុយក្រែន នឹងចប់ មិនដល់ចុងឆ្នាំនេះផង
លោក Ramzan Kadyrov មេដឹកនាំសាធារណរដ្ឋ Chechen បាននិយាយនៅក្នុងបទសម្ភាសមួយថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន អាចនឹងបញ្ចប់មុនចុងឆ្នាំនេះ ។

លោក Kadyrov បាននិយាយទៀតថា “ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ បន្ទាប់ពីបណ្តាប្រទេសនៅអឺរ៉ុបនឹងសារភាពថា ពួកគេបានធ្វើខុសដែលហ៊ានលូកដៃចូលក្នុងជម្លោះមួយនេះ ខណៈអង្កការណាតូវិញនឹងលុតជង្គង់សុំអង្វររុស្ស៊ី” ។
មេដឹកនាំសាធារណរដ្ឋ Chechen រូបនេះអះអាងទៀតថា “ក្រោយពេលដែលបញ្ចប់ជម្លោះមួយនេះហើយ បណ្ដាប្រទេសនៅអឺរ៉ុប នឹងធ្វើដូចធម្មតា គឺត្រូវសហការជាមួយសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យ ព្រោះថា វាមិនមានជម្រើសអ្វី ជំនួសវិធីនេះឡើយ” ។

ការអះអាងរបស់លោក Kadyrov បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានលើកឡើងស្រដៀងគ្នានេះថា អ៊ុយក្រែនកំពុងចាញ់បោកសហភាពអឺរ៉ុប (EU) ចំពោះការសន្យាអំពីការជួយស្ដារសេដ្ឋកិច្ចរបស់ប្រទេសឲ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសជិតឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី ជួយ មីយ៉ាន់ម៉ា បើកកន្លែងសិក្សាអប់រំថ្នាក់ថាមពលនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


