ព័ត៌មានអន្ដរជាតិ
សិស្ស តៃវ៉ាន់ អាចដាក់ពាក្យចូលរៀននៅ មហាវិទ្យាល័យ ចិន ដីគោកបាន
តាមការបញ្ជាក់របស់អ្នកនាំពាក្យចិនដីគោកបានឲ្យដឹងថា សិស្សតៃវ៉ាន់ដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អាចដាក់ពាក្យចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សានៅចិនដីគោកបាន ជាមួយនឹងលទ្ធផលប្រឡងចូលមហាវិទ្យាល័យពីតៃវ៉ាន់ ។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ សិស្សមកពីតៃវ៉ាន់អាចដាក់ពាក្យសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅចិនដីគោកចំនួន ៤១២ កន្លែងតាមរយៈប្រព័ន្ធអនឡាញ ដោយប្រើពិន្ទុដែលពួកគេធ្វើបានក្នុងការធ្វើតេស្តសមត្ថភាពសិក្សាសម្រាប់ការប្រឡងចូលមហាវិទ្យាល័យនៅតៃវ៉ាន់ ។

ចំពោះសិស្សដែលប្រឡងចូលរៀនផ្នែកបច្ចេកវិទ្យា និងការអប់រំវិជ្ជាជីវៈរបស់តៃវ៉ាន់ អាចជ្រើសរើសមហាវិទ្យាល័យសម្រាប់ជំនាញមួយននេះនៅចិនដីគោលបានរហូតដល់ ១៩ កន្លែង ។
ជាចុងក្រោយលោកស្រី Zhu បានបញ្ជាក់ថា “យើងស្វាគមន៍និស្សិតតៃវ៉ាន់ដែលមានសមត្ថភាពទាំងអស់ដើម្បីដាក់ពាក្យសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារបស់ចិនដីគោក ហើយយើងនឹងបន្តផ្តល់ភាពងាយស្រួលដល់អ្នកដែលសិក្សានៅចិនដីគោកផងដែរ” ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


