Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនលើស ២ម៉ឺននាក់ហើយ ក្នុងគ្រោះរញ្ជួយដី តួកគី-ស៊ីរី

បានផុស

នៅ

ចំនួនមនុស្សស្លាប់បន្ទាប់ពីការរញ្ជួយដីដ៏សាហាវ ដែលវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈ បានកើនឡើងដល់ ២១០៥១នាក់ហើយ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអនុប្រធានាធិបតីតួកគីលោក Fuat Oktay បាននិយាយនៅថ្ងៃសុក្រទី១០ខែកុម្ភៈថា ក្នុងប្រទេសតួកគី ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៧៦៧៤នាក់ ហើយអ្នករងរបួសមានចំនួន ៧២៨៧៩នាក់។

ចំណែកក្រុមមួកស បានឲ្យដឹងថា នៅក្នុងប្រទេសស៊ីរី មនុស្សយ៉ាងតិច ៣៣៧៧នាក់បានស្លាប់ ក្នុងនោះ ២០៣០នាក់ ស្លាប់ក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅភាគពាយព្យ ខណៈ ១៣៤៧នាក់ បានស្លាប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរី។

រីឯអ្នករងរបួសនៅក្នុងប្រទេសស៊ីរី បានកើនឡើងដល់ ៥២៤៥នាក់ ដោយក្នុងនោះមាន ២២៩៥ នាក់នៅតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និង ២៩៥០នាក់នៅតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម។

បើបូកបញ្ចូលគ្នា មនុស្សដែលរងរបួសទាំងនៅក្នុងប្រទេសតួកគីនិងស៊ីរី មានចំនួន៧៨១២៤នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ទារកទើបកើត១៦នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ក្នុងគ្រោះរញ្ជួយដីនៅតួកគី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម