ព័ត៌មានអន្ដរជាតិ
ម៉ាឡាវី ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ស្លាប់ជាបន្តបន្ទាប់ដោយសារកូវីដ
ប្រធានាធិបតី ម៉ាឡាវីលោក Lazarus Chakwera បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នបន្ទាប់ពីរដ្ឋមន្រ្តី ២រូបស្លាប់ដោយសារជំងឺកូវីដ១៩ចំពេលមានការរីករាលដាលនៃជំងឺឆ្លងនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Sidik Mia និងរដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងតំបន់លោក Lingson Berekanyama បានទទួលមរណភាពដោយសារជំងឺនេះកាលពីព្រឹកថ្ងៃអង្គារ។
រដ្ឋាភិបាលបានប្រកាសការកាន់ទុក្ខរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ។

អ្នកទាំងពីរ ជាសមាជិកជាន់ខ្ពស់នៃគណបក្សសមាជម៉ាឡាវី (MCP) ដែលជាដៃគូដ៏សំខាន់នៅក្នុងសម្ព័ន្ធភាពមួយដែល ទម្លាក់លោកប្រធានាធិបតី Peter Mutharika កាលពីខែមិថុនាឆ្នាំមុន។
ការស្លាប់នេះបានកើតឡើង បន្ទាប់ពីមានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនិងការជួបជុំផ្សេងទៀត ដែលមានការចូលរួមពីអ្នកនយោបាយក្នុងឱកាសបុណ្យណូអែល ប៉ុន្តែក្រុមមន្រ្តីមិនបាននិយាយទេថាតើ ជនរងគ្រោះឆ្លងជំងឺនៅឯណា។

រដ្ឋាភិបាលបានប្រកាសថា អតីតអភិបាលធនាគារកណ្តាលម៉ាឡាវី លោក Francis Perekamoyo និងលេខាធិការនៃក្រសួងព័ត៌មាន លោក Ernest Kantchentche ក៏បានទទួលមរណភាពដោយសារជំងឺនេះផងដែរ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសម៉ាឡាវី បានកត់ត្រាករណីឆ្លងជំងឹកូវីដ១៩ចំនួន ៩,០២៧ករណី ស្លាប់២៣៥នាក់និងជាសះស្បើយ ៦,៨៣៨នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


