Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ តាំងពីផ្ទុះប្រតិបត្តិការសឹករបស់ រុស្ស៊ី មក លោក Zelensky ធ្វើដំណើរ​ទៅប្រទេសណាខ្លះហើយ?

បានផុស

នៅ

បារាំងគឺសជាប្រទេសទី ៤ ហើយដែលលោកប្រធានាធិបតី Volodymyr Zelensky បានធ្វើដំណើរទស្សនកិច្ច ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន ដែលនឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស ៣ ផ្សេងទៀតដែលលោក Zelensky ធ្លាប់បានហោះហើរទៅ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅបរទេស ចាប់តាំងសង្គ្រាមលុកលុយរបស់រុស្ស៊ីមកនោះ រួមមាន ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក និងប៉ូឡូញ ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានធ្វើដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិក និងប៉ូឡូញ កាលពីខែធ្នូ ឆ្នាំ២០២២ ខណៈការអញ្ជើញទៅដែនដីចក្រភពអង់គ្លេសទើបតែកើតឡើងកាលពីពេលថ្មីៗនេះប៉ុណ្ណោះ គឺនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

នៅក្នុងចក្រភពអង់គ្លេស, លោក Zelensky ទទួលបានកញ្ចប់យោធាថ្មីពីសំណាក់លោកនាយករដ្ឋមន្ត្រី Rishi Sunak ដោយរដ្ឋាភិបាលទីក្រុងឡុងដ៍បានផ្ដល់វគ្គបង្ហាត់បង្រៀនបន្ថែមដល់កងទ័ពអ៊ុយក្រែនឲ្យចេះបើកយន្តហោះចម្បាំង និងនាវាចម្បាំងតាមស្ដង់ដាររបស់អង្គការណាតូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តើយន្តហោះចម្បាំងប្រភេទណាដែល អង់គ្លេស អាចបញ្ជូនទៅ អ៊ុយក្រែន បាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម