ព័ត៌មានអន្ដរជាតិ
មកដឹង ពេលវេលាដែល អ៊ុយក្រែន អាចទទួលបានយន្តហោះចម្បាំង
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានប្រាប់សារព័ត៌មាន German Weekly កាលពីពេលថ្មីៗនេះថា អ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំងទំនើបៗដូចជា Eurofighter Typhoon លុះត្រាតែចប់ជម្លោះនៅក្នុងប្រទេស ។

លោក Wallace បាននិយាយថា មិនមានការបញ្ជូនយន្តហោះចម្បាំងណាមួយទៅកាន់អ៊ុយក្រែនភ្លាមៗនោះទេ ហើយបើមានការបញ្ជូនយន្តហោះណាមួយនោះ ក៏ក្នុងរយៈពេល ៦ ខែខាងមុខ ឬយ៉ាងហោចណាស់ក៏ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជម្លោះជាមួយរុស្ស៊ីដែរ ។
នៅពេលនិយាយអំពីយន្តហោះទំនើបៗដូចជា យន្តហោះធុន Eurofighter Typhoon ដែលនឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន លុះត្រាតែបញ្ចប់ជម្លោះនោះ, ប្រមុខការពារជាតិអង់គ្លេសរូបនេះបាននិយាយថា គោលការណ៍នេះគឺមានការយល់ស្រប និងឯកភាពពីសំណាក់ដៃគូលោកខាងលិចរបស់យើង ។

យន្តហោះចម្បាំង Eurofighter Typhoon គឺជាយន្តហោះចម្បាំងពហុមុខងារជំនាន់ទី ៤ របស់អឺរ៉ុប ដែលរចនាឡើងដោយសម្ព័ន្ធក្រុមហ៊ុនអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ហើយដាក់ឲ្យដំណើរការប្រើប្រាស់ក្នុងប្រតិបត្តិការកាលពីឆ្នាំ ២០០៣ ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើឲ្យសភាចក្រភពអង់គ្លេស បញ្ជូនយន្តហោះចម្បាំងទៅកាន់ទីក្រុងកៀវ ខណៈនៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក៏បានចេញបញ្ជាឲ្យពង្រីកបេសកកម្មហ្វឹកហ្វឺនដល់ទាហានអ៊ុយក្រែនឲ្យចេះបើកយន្តហោះចម្បាំង និងនាវាចម្បាំងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


