ព័ត៌មានអន្ដរជាតិ
រញ្ជួយដីថ្មីវាយប្រហារកន្លែងដដែលនៅតួកគី បណ្តាលឲ្យមនុស្សស្លាប់និងរបួស ជិត៧០០នាក់ទៀត
មនុស្ស៣នាក់បានស្លាប់បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃចន្ទទី២១ខែកុម្ភៈ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា បានបំផ្លិចបំផ្លាញតំបន់នេះ។

ក្នុងការរញ្ជួយថ្មីនេះ មនុស្សជាង៦៨០នាក់ ក៏បានរងរបួសផងដែរនៅក្នុងប្រទេសតួកគី និងស៊ីរី។
ទីភ្នាក់ងារគ្រោះមហន្តរាយ និងគ្រាអាសន្នតួកគី Afad បាននិយាយថា ការរញ្ជួយ បានកើតឡើងនៅម៉ោង២០:០៤នាទី (ម៉ោងនៅតួកគី)។

គួរបញ្ជាក់ជាថ្មី ការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារតំបន់ដូចគ្នានេះ កាលពីថ្ងៃទី០៦ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង៤៤០០០នាក់នៅក្នុងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីលោក Süleyman Soylu និយាយថា មនុស្សស្លាប់ដោយការរញ្ជួយកាលពីថ្ងៃចន្ទ គឺត្រូវបានរកឃើញនៅក្រុង Antakya, Defne និង Samandagi៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តួកគី ចាប់ខ្លួនអ្នកម៉ៅការសំណាង់ជាង១០០នាក់ បន្ទាប់ពីគ្រោះរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


