ព័ត៌មានអន្ដរជាតិ
Breaking News! ធ្លាក់យន្តហោះរបស់ទ័ព រុស្ស៊ី បណ្ដាលឲ្យស្លាប់ពីឡុត
អាជ្ញាធរក្នុងតំបន់បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះ Su-25 របស់កងកម្លាំងរុស្ស៊ីបានធ្លាក់នៅតំបន់ Belgorod ភាគខាងលិចរបស់ប្រទេស ដោយបណ្ដាលឲ្យពីឡុតបាត់បង់ជីវិត ខណៈយោងតាមទិន្នន័យបឋម គ្រោះមហន្តរាយនេះបណ្តាលមកពីបញ្ហាបច្ចេកទេស ។

ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ដែរថា បន្ទាប់ពីបញ្ចប់បេសកកម្មប្រយុទ្ធ យន្តហោះ Su-25 របស់កងកម្លាំងអាកាសរុស្ស៊ីបានធ្លាក់ ខណៈពេលដែលត្រឡប់ទៅមូលដ្ឋានរបស់ខ្លួនវិញនៅក្នុងតំបន់ Belgorod ។
អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយនៅលើបណ្ដាញ Telegram ថា “យន្តហោះរបស់ក្រសួងការពារជាតិរុស្ស៊ីបានធ្លាក់នៅក្នុងស្រុក Valuysky ហើយឥឡូវនេះក្រុមស៊ើបអង្កេត និងបុគ្គលិកនៃក្រសួងសង្គ្រោះបន្ទាន់កំពុងធ្វើការនៅនឹងកន្លែងនោះ ដើម្បីធ្វើការវាយតម្លៃ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី អះអាងថា លោក Biden ហ៊ានទៅ អ៊ុយក្រែន ព្រោះមានការធានា សន្តិសុខពីទីក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


