ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល៤គ្រាប់ ដើម្បីបង្ហាញសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រទី២៥ខែកុម្ភៈថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួន៤គ្រាប់ ក្នុងអំឡុងសមយុទ្ធដែលធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារនុយក្លេអ៊ែរតបត ប្រឆាំងនឹងកងកម្លាំងសត្រូវ។

យោងតាម CNA, សមយុទ្ធនេះមានការពាក់ព័ន្ធនឹងអង្គភាពមីស៊ីលផ្លោងយុទ្ធសាស្ត្រប្រតិបត្តិការ របស់កងទ័ពប្រជាជនកូរ៉េ ដែលបានបាញ់មីស៊ីលHwasal-2 ចំនួន៤គ្រាប់នៅក្នុងតំបន់ Kim Chaek នៃខេត្ត Hamgyong ខាងជើង ឆ្ពោះទៅសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ។
អង្គភាពផ្សេងទៀត ក៏បានធ្វើការហ្វឹកហ្វឺនកងកម្លាំងពន្លត់អគ្គិភ័យផងដែរ។

របាយការណ៍បានឲ្យដឹងថា មីស៊ីលយុទ្ធសាស្ត្រទាំង៤គ្រាប់ បានបាញ់ដល់គោលដៅដែលត្រូវកំណត់ទុក បន្ទាប់ពីធ្វើដំណើរតាមគន្លងរាងអេលីបចម្ងាយ ២០០០ គីឡូម៉ែត្រ។
សមយុទ្ធនេះបានបង្ហាញពីជំហរសង្រ្គាមនៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលពង្រឹងសមត្ថភាពវាយប្រហារនុយក្លេអ៊ែរដ៏ប្រល័យរបស់ខ្លួនជារៀងរាល់ថ្ងៃ ប្រឆាំងនឹងកងកម្លាំងអរិភាព។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានឈានទៅមុខជាលំដាប់ ក្នុងការអភិវឌ្ឍនិងផលិតមីស៊ីលថ្មីៗ ថ្វីបើមានការដាក់ទណ្ឌកម្មដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមសកម្មភាពមីស៊ីលរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរនេះក៏ដោយ។
ការបាញ់បង្ហោះជាច្រើនលើក រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កាលពីថ្ងៃសៅរ៍សប្តាហ៍មុនផងដែរនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ជាសមយុទ្ធធ្វើឡើងដើម្បីកែលម្អសមត្ថភាពរបស់កងទ័ពដែលកំពុងប្រតិបត្តិការអាវុធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េ ខាងជើង គំរាមធ្វើ សកម្មភាព យោធាតបត បើ កូរ៉េខាងត្បូង និង អាមេរិក ចាប់ផ្តើមសមយុទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


