ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលស្រមោល បង្ហាញការហ្វឹកហាត់បាញ់ស្នាយពើរពីយោធាម៉ារីនអាមេរិក ក្នុងប្រទេសមីយ៉ាន់ម៉ា នៅសមរភូមិក្បែរព្រំដែនថៃ
នៅថ្ងៃទី៦ ខែមីនា គេហទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានបង្ហាញរូបភាពពីការបណ្តុះបណ្តាលរបស់កងម៉ារីនសហរដ្ឋអាមេរិកដល់កងកម្លាំងយុវជន នៃក្រុមប្រដាប់អាវុធការពារប្រជាជន ដើម្បីឱ្យក្លាយជាអ្នកបាញ់ស្នាយពើរ (Snipers) មុននឹងបញ្ជូនពួកគេទៅកាន់សមរភូមិប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពមីយ៉ាន់ម៉ា។

ប្រភពដដែលបន្តថា ពួកគេបានធ្វើការហ្វឹកហាត់ក្នុងរយៈពេលជិត៥ខែ ដើម្បីឱ្យក្លាយជាអ្នកបាញ់ស្នាយពើរ (Snipers) វ័យក្មេង ដោយត្រូវចំណាយពេលមួយខែកន្លះដើម្បីហ្វឹកហ្វឺនរាងកាយ និងរយៈពេលមួយខែកន្លះទៀតសម្រាប់ការហ្វឹកហាត់បាញ់ ហើយនិងចុងក្រោយ គឺការហ្វឹកហាត់បាញ់គ្រាប់ពិតរយៈពេលមួយសប្តាហ៍។

បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ ក្រុមយុវជនទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធការពារប្រជាជន (កងទ័ពភូមិភាគ៣) ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពនៅភាគខាងត្បូងមីយ៉ាន់ម៉ា និងនៅតំបន់ជាប់ព្រំដែនភាគខាងលិចនៃប្រទេសថៃ៕
អត្ថបទ៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


