ព័ត៌មានអន្ដរជាតិ
WHO បណ្តេញមន្ត្រីកំពូលប្រចាំតំបន់អាស៊ីចេញពីតំណែង
អង្គការសុខភាពពិភពលោក (WHO) បានបណ្តេញមន្ត្រីកំពូលរបស់ខ្លួនប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច គឺលោក Takeshi Kasai ចេញពីតំណែង ដោយសារតែរើសអើងពូជសាសន៍ ។

ការដកលោក Kasai ចេញពីតំណែងបានកើតឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់សារព័ត៌មាន AP ក្នុងឆ្នាំ ២០២២ តាមរយៈការដាក់ពាក្យបណ្តឹងពីបុគ្គលិក WHO ជាង ៣០ នាក់ទៅកាន់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន និងសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការ ដោយចោទប្រកាន់លោក Kasai ថាបានរើសអើងពូជសាសន៍លើបុគ្គលិករបស់លោក ដោយធ្វើការស្តីបន្ទោសលើការកើនឡើងនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសប៉ាស៊ីហ្វិកមួយចំនួនថា ខ្វះសមត្ថភាព ដោយសារតែបញ្ហាវប្បធម៌ ពូជសាសន៍ និងកម្រិតសេដ្ឋកិច្ចសង្គមទាប ។
ចំពោះបញ្ហានេះ លោក Kasai ធ្លាប់បានបដិសេធថា មិនបានប្រព្រឹត្តខុសនោះឡើយ ខណៈដែលរដ្ឋាភិបាល ជប៉ុន ដែលគាំទ្រការតែងតាំងលោក Kasai សម្រាប់តួនាទីនេះ ក៏បានបដិសេធដូចគ្នា ។
គួរឲ្យដឹងថា លោក Kasai គឺជាវេជ្ជបណ្ឌិតជនជាតិជប៉ុន ហើយបានផ្លាស់ប្ដូរទៅធ្វើការនៅអង្គការសុខភាពពិភពលោក អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ CNBC
ចុចអាន ៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


