Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រៀមប្ដឹងរោងចក្រ ចិន ដែលកំពុងផលិតអង្ករផ្កាម្លិះក្លែងក្លាយ

បានផុស

នៅ

នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) របស់ថៃ រួមជាមួយសមាគមអ្នកនាំចេញអង្ករ កំពុងត្រៀមប្តឹងរោងចក្រផលិតអង្ករចិនចំនួន ៣ ពីបទផលិតអង្ករផ្កាម្លិះថៃក្លែងក្លាយ ។

លោក Ronnarong Phoolpipat អគ្គនាយក DFT បាននិយាយកាលពីពេលថ្មីៗនេះថា នាយកដ្ឋានបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុននាំចេញអង្ករថៃ ដោយសារតែរោងម៉ាស៊ីនកិនស្រូវចិនទាំងនេះ បានបន្ថែមក្លិនក្រអូបសិប្បនិម្មិតឲ្យមានក្លិនដូចអង្ករផ្កាម្លិះថៃ ។

អង្ករ​ផ្កាម្លិះ​ក្លែងក្លាយ​នេះ ​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​ប្រទេស​ចិន​ក្រោម​ស្លាក​យីហោ​ថៃ​ក្លែងក្លាយ ​ដែលបញ្ជាក់ថា ​អង្ករ​នេះ​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយទង្វើនេះជាការបំពានច្បាប់ពាណិជ្ជកម្មចិន ។

រោងចក្រទាំង ៣ របស់ចិននោះ រួមមាន ឧស្សាហកម្មអង្ករ Anhui Huainan Shouxian Yongliang ឧស្សាហកម្មប្រេង និងចំណីអាហារ Anhui Xiangwang Cereals និងឧស្សាហកម្មពាណិជ្ជ Huainan Chufeng ។

មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរ​ក៏​បាន​រក​ឃើញដែរ​ថា រោងចក្រទាំងនេះ ​បាន​បំពាន​ច្បាប់​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​សុវត្ថិភាពចំណី​អាហារ គុណភាព​ផលិតផល និង​ការ​ផ្សព្វផ្សាយជាដើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ថៃបាននាំចេញអង្ករផ្កាម្លិះចំនួន ១៤២,១៤៦ តោន ដែលមានតម្លៃ ១១៧ លានដុល្លារទៅកាន់ទីផ្សាររបស់ប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖​ The Nation Thailand

ចុចអាន ៖ តម្លៃខ្នុរនៅ វៀតណាម ឡើងថ្លៃគុណនឹង ៧ ក្រោយមានទីផ្សារពី ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម