ព័ត៌មានអន្ដរជាតិ
ពូទីន សរសើរចិន មិនដាច់ពីមាត់ មុនដំណើរទស្សនកិច្ចរបស់លោក ស៊ី
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងអត្ថបទមួយ ដែលចេញផ្សាយមុនដំណើរទស្សនកិច្ចរបស់សមភាគីចិនលោក ស៊ី ជីនពីង ទៅកាន់រដ្ឋធានីរុស្ស៊ីថា ទីក្រុងប៉េកាំង និងមូស្គូ កំពុងធ្វើការរួមគ្នាដើម្បីបង្កើត “ពិភពលោកពហុប៉ូលកាន់តែត្រឹមត្រូវ” ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរឥឡូវនេះគឺ “ស្ថិតក្នុងកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ”។

អត្ថបទដែលសរសេរដោយលោក ពូទីន សម្រាប់កាសែត People’s Daily ឈានមុខគេរបស់ប្រទេសចិន គឺត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យទី១៩ខែមីនា ដោយសេវាសារព័ត៌មានរបស់វិមានក្រឹមឡាំង។
លោកពូទីនសរសេរថា “វឌ្ឍនភាពក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី គឺគួរឲ្យចាប់អារម្មណ៍។ ទំនាក់ទំនងរុស្ស៊ី-ចិន បានឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ហើយកំពុងទទួលបានភាពរឹងមាំបន្ថែមទៀត”។ លោកក៏បានសរសើរ “កម្រិតនៃការជឿទុកចិត្តលើកិច្ចសន្ទនានយោបាយនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ប្រទេសទាំង២ផងដែរ។

លោក ពូទីន បានកត់សម្គាល់ទៀតថា ប្រទេសទាំងពីរកំពុងមមាញឹកក្នុងការរៀបចំពិភពលោកពហុប៉ូល។ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិអឺរ៉ាស៊ីរបស់ទីក្រុងប៉េកាំង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ក៏ដូចជាគំនិតផ្តួចផ្តើមសន្តិសុខសកលរបស់ចិន គឺបានគិតគូរពីសន្តិសុខដ៏ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព។
“ប្រទេសរបស់យើង រួមជាមួយនឹងតួអង្គដែលមានគំនិតដូចគ្នា បានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួននូវការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដែលត្រឹមត្រូវជាងនេះ ដោយផ្អែកលើច្បាប់អន្តរជាតិ ជាជាងច្បាប់ ជាក់លាក់ដែលបម្រើដល់តម្រូវការនៃពិភព “ពាន់លានមាស”។

រុស្ស៊ី និង ចិនបានធ្វើការយ៉ាងខ្ជាប់ខ្ជួនដើម្បីបង្កើតប្រព័ន្ធសន្តិសុខក្នុងតំបន់ និងពិភពលោកប្រកបដោយសមធម៌ បើកចំហ និងរួមបញ្ចូល ដែលមិនសំដៅប្រឆាំងនឹងប្រទេសទីបី។
គួរបញ្ជាក់ថា មេដឹកនាំចិន គ្រោងទៅដល់ទីក្រុងមូស្គូសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃចន្ទទី២០ខែមីនា (ពេលវេលានៅរុស្ស៊ី)។ វានឹងក្លាយជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក ស៊ី ចាប់តាំងពីលោកទទួលបានអាណត្តិទីបី ក្នុងនាមជាប្រធានាធិបតីចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន បញ្ជាក់ច្បាស់ៗ ពីកាលបរិច្ឆេទដែលលោក ស៊ី ធ្វើទស្សនកិច្ច រុស្ស៊ី

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ