ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ ចំពេលកូរ៉េខាងត្បូង និងអាមេរិក ត្រៀមបញ្ចប់សមយុទ្ធរួមគ្នា
យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើត នៅថ្ងៃពុធនេះ ដែលជាសកម្មភាពសាកល្បងចុងក្រោយបង្អស់នៃសព្វាអាវុធរបស់ខ្លួន ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករៀបចំនឹងបញ្ចប់សមយុទ្ធយោធារួមគ្នានៅថ្ងៃស្អែក។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលនៅម៉ោងប្រហែល ១០ និង ១៥ នាទីព្រឹក ចេញពីខេត្ត South Hamgyong។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះ កាលពីព្រឹកថ្ងៃពុធ អាចពាក់ព័ន្ធនឹងមីស៊ីល Cruise ដែលជាធម្មតាវាត្រូវបានប្រើដើម្បីពិពណ៌នាអំពីអាវុធដែលមានសមត្ថភាពដូចនុយក្លេអ៊ែរ។ ទោះយ៉ាងណា មកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយថាតើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបាញ់ចេញ និងជាប្រភេទអ្វីពិតឱ្យប្រាកដ ខណៈយោធាកូរ៉េខាងត្បូងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងវិភាគព័ត៌មានលម្អិតនៃមីស៊ីលទាំងនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់តេស្តមីស៉ីល Cruise យុទ្ធសាស្រ្តចំនួន២គ្រាប់ ចេញពីនាវាមុជទឹក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ រុស្ស៊ី និង ចិន ជឿថា សង្រ្គាមនុយក្លេអ៊ែរ គ្មានអ្នកឈ្នះឡើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


