ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និង ចិន ជឿថា សង្រ្គាមនុយក្លេអ៊ែរ គ្មានអ្នកឈ្នះឡើយ
រុស្ស៊ី និងចិនជឿជាក់ថា សង្រ្គាមនុយក្លេអ៊ែរគ្មានអ្នកឈ្នះឡើយ ហើយមិនត្រូវបង្កឲ្យមាននោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី ដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារទី២១ខែមីនា។

សេចក្តីថ្លែងការណ៍ដដែលបន្តថា “ដោយសង្កត់ធ្ងន់លើសារសំខាន់នៃសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំនៃប្រទេសមានអាវុធនុយក្លេអ៊ែរទាំង៥ ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរនិងការប្រកួតប្រជែងសព្វាវុធ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតថា មិនអាចមានអ្នកឈ្នះទេនៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ហើយសង្គ្រាមនេះ ដាច់ខាតមិនត្រូវបង្កឡើងឡើយ”។
ស្របពេលជាមួយគ្នានោះ រុស្ស៊ីនិងចិន បានអំពាវនាវឲ្យប្រទេសជាហត្ថលេខីទាំងអស់ ត្រូវខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ និងជម្លោះប្រដាប់អាវុធណាមួយរវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ទៀតថា “មហាអំណាចនុយក្លេអ៊ែរទាំងអស់ មិនត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅខាងក្រៅទឹកដីជាតិរបស់ពួកគេនោះទេ ហើយត្រូវតែដកអាវុធនុយក្លេអ៊ែររបស់ពួកគេទាំងអស់ដែលដាក់នៅបរទេស”។
មេដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សា និងពង្រឹងផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


