ព័ត៌មានអន្ដរជាតិ
យោធាថៃចាប់បានម៉ូតូ១៤គ្រឿង ត្រៀមនាំចូលមកកម្ពុជា
ម៉ូតូស៊ែរីទំនើបចំនួន១៤គ្រឿងដែលគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើចោរកម្ម ត្រូវបានកម្លាំងយោធាប៉ុស្តិ៍លេខ១៣ ដែលឈរជើងតាមបន្ទាត់ព្រំដែនឃាត់បាន ខណ:ដែលមានរថយន្តឃ្លុប២គ្រឿង ដឹកយកមកក្បែព្រំដែន និងត្រៀមបញ្ជូនឆ្លងដែនចេញមកអោយឈ្មួញនៅកម្ពុជា។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគោកស្បែង ក្នុងភូមិ៥ ឃុំថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយកម្លាំងយោធាឃាត់រថយន្តតូយ៉ូតា ដែលបំពាក់ឃ្លុបខាងក្រោយចំនួន២គ្រឿង និងអ្នកបើកបចំនួន២នាក់ឈ្មោះ អាត ផុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខេត្តឡាំប៉ាង និងឈ្មោះ ជិន វ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីក្រុងបាងកក។

ក្រោយពេលកម្លាំងយោធាបើកពិនិត្យក្នុងឃ្លុប គឺមានម៉ូតូស៊ែរីទំនើបសរុបចំនួន១៤គ្រឿង ដែលក្នុងនោះមាន ហុងដាស្កូពី ចំនួន១២គ្រឿង ហុងដាឃ្លីក ស៊ែរី១៦០ ចំនួន១គ្រឿង និងហុងដា PCX ១៦០ ចំនួន ១គ្រឿង ដោយអ្នកបើកបរបានសារភាពថា ត្រូវបានគេជួលអោយដឹកចេញពីស្រុកឡាំលូកកា ខេត្តប៉ាធុំថានី មកកាន់ព្រំដែនកម្ពុជា ដើម្បីនាំចេញទៅអោយឈ្មួញនៅកម្ពុជា តែក៏ត្រូវចាប់បាន។

បច្ចុប្បន្នសមត្ថកិច្ចថៃ បានប្រគល់ទៅអោយអង្គភាពគយប្រចាំខេត្តស្រះកែវ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


