ព័ត៌មានអន្ដរជាតិ
ថៃ ជួបព្យុះរដូវក្តៅដ៏ខ្លាំងក្លា ដោយសីតុណ្ហភាពកើនលើស ៤០អង្សាសេ (មានវីដេអូ)
នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា អ្នកស្រុកនៅភាគខាងលើនៃប្រទេសថៃ គួរតែត្រៀមខ្លួនសម្រាប់លក្ខខណ្ឌអាកាសធាតុដ៏ធ្ងន់ធ្ងរ ដោយសារតែព្យុះរដូវក្តៅនឹងបន្តដល់ថ្ងៃពុធទី២៩ខែមីនា។

យោងតាមនាយកដ្ឋាន, ភាគឦសាន នឹងក្លាយជាតំបន់ដំបូងគេដែលរងការវាយប្រហារដោយខ្យល់បក់ខ្លាំង មុនពេលព្យុះរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។
ទន្ទឹមនោះ នាយកដ្ឋាននិយាយថា ប្រជាជននៅផ្នែកខាងលើនៃប្រទេសថៃ គួរតែប្រុងប្រយ័ត្នពេលចេញទៅខាងក្រៅ ជាពិសេសកុំទៅតំបន់មានដើមឈើធំៗ និងផ្ទាំងប៉ាណូដែលគ្មានសុវត្ថិភាព។ នាយកដ្ឋានក៏បានជំរុញឲ្យកសិករ ខិតខំថែទាំដំណាំរបស់ពួកគេ កុំឲ្យខូចខាតផងដែរ។

គួរបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងស្រុក Muang នៃខេត្ត Nong Khai និងស្រុក Muang នៃខេត្ត Mukdahan បានឡើងដល់ ៤១.៣អង្សាសេកាលពីថ្ងៃសៅរ៍ទី២៥ខែមីនា។
ស្រុកពីរផ្សេងទៀត ដែលមានសីតុណ្ហភាពលើស៤០អង្សាសេគឺស្រុក Muang នៃខេត្ត Petchabun (៤១.២អង្សាសេ) និងស្រុក Chai Badan នៃខេត្ត Lopburi (៤០.២អង្សាសេ)៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


