ព័ត៌មានអន្ដរជាតិ
ប្រធានធនាគារជាតិ អ៊ុយក្រែន បង្អួតរថយន្ត Rolls Royce ដ៏ថ្មីស្រឡាង ខណៈប្រទេសកំពុងជួបសង្គ្រាម
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រធានធនាគារជាតិរបស់ប្រទេសអ៊ុយក្រែនលោក អេនដ្រេ ភីសនី (Andrey Pyshniy) ត្រូវគេប្រទះឃើញបង្អួតរថយន្ត Rolls Royce ដ៏ថ្មីស្រឡាងមួយគ្រឿងកាលពីពេលថ្មីៗនេះ ។

លោក ភីសនី ត្រូវបានគេលួចថតជាមួយរថយន្ត Rolls Royce ម៉ូដែល Ghost ដ៏ភ្លឺចែងចាំង នៅពីមុខធនាគារជាតិ ដែលមានតម្លៃប្រហែល ៤០ ម៉ឺនដុល្លារអាមេរិក ។
តាមរយៈរូបភាពនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានរិះគន់លើមន្ត្រីរូបនេះថា កំពុងយកលុយដែលអ៊ុយក្រែនទទួលបានតាមរយៈជំនួយរបស់លោកខាងលិចអស់រយៈពេលជាច្រើនខែមកនេះ ទៅទិញរថយន្តទំនើបៗ ខណៈប្រទេសកំពុងហែកហួរដោយសង្គ្រាម ។

គួរបញ្ជាក់ថា គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ឯង បានផ្ដល់ជំនួយយោធាជាង ៣០ ពាន់លានដុល្លារហើយសម្រាប់អ៊ុយក្រែន ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ុយក្រែន ថា បេឡារុស កំពុងក្លាយជាចំណាប់ខ្មាំងនុយក្លេអ៊ែររបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


