ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី អ៊ីស្រាអែល ចេញមុខឲ្យរដ្ឋាភិបាលគិតពីប្រយោជន៍រួមរបស់ប្រជាជន
ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្សុក (Isaac Herzog) បានចេញមកអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការអនុម័តកំណែទម្រង់ប្រព័ន្ធតុលាការ ចំពេលមានការតវ៉ានៅក្នុងប្រទេស ។

លោក ហឺហ្សុក បាននិយាយថា “ខ្ញុំសូមអំពាវនាវដល់នាយករដ្ឋមន្រ្តី ក៏ដូចជាទាំងសមាជិករដ្ឋាភិបាល និងក្រុមចម្រុះ បញ្ឈប់ជាបន្ទាន់នូវកំណែទម្រង់នេះ ហើយងាកមកគិតពីប្រយោជន៍រួមរបស់ប្រជាជនអ៊ីស្រាអែល ដោយសារតែខ្ញុំមិនចង់ឃើញ ស្ថានភាពដ៏លំបាកបែបនេះនោះទេ” ។
កាលពីយប់ថ្ងៃអាទិត្យ ក្រុមបាតុកររាប់ពាន់នាក់បានដើរឆ្លងកាត់ប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យនៅមុខផ្ទះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងទីក្រុងហ្ស៊េរុយសាឡិម (Jerusalem) ហើយជាការឆ្លើយតបប៉ូលិសបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករ ។

ការតវ៉ាទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ កាឡិន (Yoav Gallant) ដោយសារតែប្រឆាំងនឹងផែនការដ៏ចម្រូងចម្រាសក្នុងការរុះរើប្រព័ន្ធយុត្តិធម៌ ហើយលោកក៏បានក្លាយជារដ្ឋមន្ត្រីដំបូងគេរបស់អ៊ីស្រាអែល ដែលត្រូវចាកចេញពីជួររដ្ឋាភិបាល ។
គួរបញ្ជាក់ថា ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការត្រូវបានធ្វើឡើងក្នុងប្រទេសអ៊ីស្រាអែលអស់រយៈពេល ១២ សប្តាហ៍ជាប់គ្នាមកហើយ ពោលវាបានកើតឡើងតាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ផ្អាកផែនការរុះរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ