ព័ត៌មានអន្ដរជាតិ
អ្នកកាសែតអន្តរជាតិ ចែករំលែកវិធីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
អ្នកសារព័ត៌មានអន្តរជាតិបានចែករំលែកអំពីរបៀបដោះស្រាយ ក៏ដូចជាប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងយល់ច្បាស់ពីការផ្សព្វផ្សាយដោយយុត្តិធម៌ ខណៈដែលបច្ចុប្បន្នព័ត៌មានកំពុងតែប្រជ្រៀតចូលបានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធអ៊ីនធឺណិត ។

ក្នុងសន្និសីទសារព័ត៌មាន Trust in News ដែលធ្វើឡើងរួមគ្នានៅទីក្រុងឡុងដ៍ និងក្រុងដេលី និងមានការចូលរួមពីមន្ត្រីចំនួន ៣០ នាក់មកពីស្ថាប័នសារព័ត៌មានចំនួន ១៤ ប្រទេស គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលដឹកនាំដោយទូរទស្សន៍ BBC របស់អង់គ្លេស ។
អ្នកយកព័ត៌មាន AFP របស់បារាំងបាននិយាយថា ដើម្បីដឹងថាវាជាព័ត៌មានពិត ឬក្លែងក្លាយ ទីភ្នាក់ងាររព័ត៌មានរបស់យើងបានពិនិត្យពិចៃយ៉ាងម៉ត់ចត់ ។ ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ទីភ្នាក់ងារព័ត៌មានបានវិភាគរូបភាពផ្កាយរណបម្ដងហើយម្ដងទៀត ដើម្បីបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានសម្លាប់ពលរដ្ឋនៅខាងក្រៅរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុនឬក៏អត់ ហើយឆ្លងកាត់វិនិច្ឆ័យយ៉ាងល្អិតល្អន់ យើងសូមបដិសេធថា រុស្ស៊ីមិនបានសម្លាប់ជនស៊ីវិលក្នុងតំបន់នោះទេ ។

ចំណែកក្រុមរបស់ BBC វិញបានឡើងលើកថា ដើម្បីឲ្យប្រាកដថាវាជាព័ត៌មានពិត ស្ថាប័ន BBC ត្រូវពិនិត្យវីដេអូជាង ២ ម៉ឺនឃ្លីប ។ ជាក់ស្ដែង BBC បានពិនិត្យយ៉ាងយកទុកដាក់នូវវីដេអូដែលថតបានដោយពលរដ្ឋនៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីកំណត់នូវអ្វីដែលបានកើតឡើង ក្នុងអំឡុងពេលការតវ៉ាទ្រង់ទ្រាយធំដែលបានចាប់ផ្តើមកាលពីខែកញ្ញាឆ្នាំមុន ។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបន្តបិទបាំងការប្រមូលផ្តុំនេះ ជាពិសេសមានការហាមឃាត់អ្នកសារព័ត៌មានខ្លះមិនឲ្យចូលយកព័ត៌មាននៅក្នុងភាពចលាចលនោះ ។ ប៉ុន្តែទោះជាយ៉ាងណា ការតវ៉ាត្រូវបានបញ្ចប់ បន្ទាប់ពីមានការស្លាប់របស់ស្ត្រីម្នាក់នៅក្នុងការឃុំឃាំងរបស់ប៉ូលិស ក្រោយត្រូវបានចាប់ខ្លួនពីបទស្លៀកពាក់មិនសមរម្យ ។

ដោយឡែកអ្នកឆ្លើយឆ្លងព័ត៌មាន NHK ម្នាក់បានពន្យល់ពីការបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញ Twitter ពាក់ព័ន្ធទៅនឹងគ្រោះរញ្ជួយដីដ៏ធំ ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីខែកុម្ភៈ ។ នៅក្នុងការបង្ហោះនោះបានរៀបរាប់ពីការមិនអើពើរបស់សហគមន៍អន្តរជាតិ ស្របពេលដែលមានជំនួយជាបន្តបន្ទាប់ទៅកាន់តំបន់រងគ្រោះ ។
ជាចុងក្រោយសន្និសីទសារព័ត៌មាន Trust in News បានបញ្ជាក់ថា ការលុបបំបាត់ព័ត៌មានមិនពិត និងផ្សាយព័ត៌មានពិត គឺជាសារៈសំខាន់ និងជាវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន ជាពិសេសវាជាការផ្ដល់ទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ប្រឈមការបែកបាក់ផ្ទៃក្នុង ខណៈលោក ត្រាំ អាចនឹងត្រូវវាយខ្នោះ ចូលតុលាការ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ