ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនលើស៨០នាក់
ភ្លៀងមូសុងកាលពីថ្ងៃអាទិត្យទី១៧ខែមករា បានរារាំងដល់ប្រតិបត្តិការស្វែងរកអ្នកដែលបន្តកប់នៅក្រោមអគារ ដែលបាក់ដោយការរញ្ជួយដីដ៏ខ្លាំងលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីគ្រោះរញ្ជួយដីបានសម្លាប់មនុស្សយ៉ាងតិច៨១នាក់និងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង។

រថយន្តអេស្កាវ៉ាទ័រនិងដងស្ទូច ត្រូវបានដាក់ពង្រាយពាសពេញទីក្រុងមាត់សមុទ្រ Mamuju ដែលនៅទីនោះ អគារជាច្រើនត្រូវបានកម្ទេចរួមទាំងមន្ទីរពេទ្យនិងការិយាល័យអភិបាលខេត្តផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ដែលបានស្លាប់ឬនៅរស់ក្រោមកម្ទេចកម្ទីថ្ម បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រកាលពីថ្ងៃសុក្រ។

កាលពីថ្ងៃអាទិត្យ ប៉ូលិសបានដាក់ពង្រាយអង្គភាពឆ្កែហិតក្លិន K-9 ដើម្បីជួយដល់ការស្វែងរកនៅឯមន្ទីរពេទ្យមួយដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ការយកកម្ទេចកម្ទីចេញលឿនពេកដោយប្រើឧបករណ៍ធុនធ្ងន់ អាចសង្កត់និងសម្លាប់អ្នករស់រានមានជីវិតដែលកប់ក្រោមគំនរបាក់បែក។

ជនរងគ្រោះភាគច្រើនត្រូវបានគេរកឃើញនៅទីក្រុង Mamuju ប៉ុន្តែអ្នកខ្លះក៏ត្រូវបានគេរកឃើញនៅភាគខាងត្បូងនៃទីក្រុងដែលមានប្រជាជន ១១០,០០០នាក់ក្នុងខេត្ត West Sulawesi មួយនេះផងដែរ។
អាជ្ញាធរមិនបានផ្តល់តួលេខដែលអ្នកនៅរស់រានមានជីវិត ត្រូវបានជួយសង្គ្រោះឡើយ។

ហេតុការណ៍កាលពីថ្ងៃសុក្រ បានបង្កឲ្យមានការភិតភ័យក្នុងចំណោមប្រជាជននៅកោះដែលជាកន្លែងរងគ្រោះដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមិឆ្នាំ២០១៨ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រញ្ជួយដីនៅឥណ្ឌូនេស៊ី៖ អ្នកស្លាប់កើនដល់៥៦នាក់ របួស៨២៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


