ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស រុស្ស៊ី និងចិន ជួបពិភាក្សាគ្នាអំពីសង្គ្រាមនៅ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានជួបប្រជុំគ្នានៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ។
នៅដើមជំនួបនោះ លោក Lavrov បានលើកឡើងអំពីជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន Xi Jinping ដែលបានប្រារព្ធធ្វើនៅទីក្រុងតែមួយកាលពីខែកញ្ញា ។ លោកបន្តថា ដោយសារស្ថានភាពបច្ចុប្បន្នចាំបាច់ត្រូវមានការជួបគ្នាញឹកញាប់ ទើបភាគីទាំងពីរអាចប្រៀបធៀបស្ថានការណ៍បាន ។
លោក Lavrov បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមុន បានក្លាយជាការបញ្ជាក់មួយផ្សេងទៀតអំពីសក្តានុពលរបស់ប្រទេសនានាក្នុងការធ្វើអន្តរកម្មយុទ្ធសាស្ត្រ និងបង្កើតភាពជាដៃគូដ៏ទូលំទូលាយមួយ ។
ក្រសួងការបរទេសរុស្ស៊ី ក្រោយមកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកការទូតទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអ៊ុយក្រែន ប៉ុន្តែវាមិនបានបង្ហាញព័ត៌មានលម្អិតអំពីការសន្ទនានោះទេ ។
ក្រសួងបាននិយាយទៀតថា លោក Lavrov និងលោក Qin បានយល់ព្រមបដិសេធការប៉ុនប៉ងរបស់ប្រទេសណាមួយដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរបស់ពួកគេ ឬការគំរាមកំហែងដើម្បីអនុវត្តវិធានការឯកតោភាគី ។
ដោយឡែកក្រសួងការបរទេសចិនវិញបាននិយាយថា លោក Qin បានប្រាប់លោក Lavrov ថា មិនមានថ្នាំងងុយដេកសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែននោះទេ ហើយភាគីទាំងអស់ត្រូវបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌដែលអាចនាំមកនូវការបញ្ចប់សង្គ្រាម ។
ជាចុងក្រោយលោក Qin បានកត់សម្គាល់ថា ប្រទេសចិនប្តេជ្ញាបន្តដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការបន្តការចរចាសន្តិភាព និងការដោះស្រាយនយោបាយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន ប្រាប់មូលហេតុមិនទាន់បើកការវាយលុកទៅ រុស្ស៊ី វិញ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ