ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បាញ់ព្រមាន ក្រោយទូកកូរ៉េខាងជើង ឆ្លងកាត់ព្រំដែនសមុទ្ររបស់ខ្លួន
ទីក្រុងសេអ៊ូល និងព្យុងយ៉ាង កំពុងប្រឈមភាពតានតឹងជាមួយគ្នា ជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ខណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានបាញ់ និងផ្សព្វផ្សាយការព្រមាន ដើម្បីបណ្តេញទូកល្បាតរបស់កូរ៉េខាងជើង ដែលបានបំពានខ្សែបន្ទាត់ព្រំដែនសមុទ្រនឹងគ្នា។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យថា “យោធារបស់យើងរក្សាជំហរប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ ខណៈពេលដែលកំពុងឃ្លាំមើលចលនារបស់សត្រូវក្នុងការរៀបចំសម្រាប់ការបង្កហេតុ ដែលអាចកើតមានទាក់ទងនឹងការបំពានព្រំដែនសមុទ្រ ដោយទូកល្បាតរបស់កូរ៉េខាងជើង” ។

ក្នុងអំឡុងពេលប្រតិបត្តិការបាញ់ទូកល្បាតកូរ៉េខាងជើង កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញនេះ នាវិកកូរ៉េខាងត្បូងបានរងរបួសតិចតួច។ ក្រោយមានបញ្ហាប្រឈមគ្នា មន្ត្រីយោធាកូរ៉េខាងត្បូងចាត់ទុកការសាកល្បងមីស៊ីលអន្តរទ្វីប និងការល្បាតទូករបស់កូរ៉េខាងជើងជាការញុះញង់ បង្កឱ្យកើតជម្លោះរីកធំ។

គួរបញ្ជាក់ថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក ទីក្រុងព្យុងយ៉ាងបានជំទាស់នឹងព្រំដែនសមុទ្រ NLL ដែលត្រូវបានបង្កើតឡើងនៅចុងបញ្ចប់នៃសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដោយប្រកែកថា វាគួរតែស្ថិតនៅឆ្ងាយទៅភាគខាងត្បូង។
នេះមិនមែនជាលើកទីមួយទេ ដែលការបាញ់ព្រមានបានកើតឡើង ព្រោះកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ កូរ៉េទាំងពីរធ្លាប់បាញ់ព្រមានគ្នាទៅវិញទៅមក នៅក្នុងដែនទឹកភាគខាងលិច ដោយចោទប្រកាន់គ្នាថា ម្ខាងទៀតបានរំលោភព្រំដែនសមុទ្ររបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ អាល្លឺម៉ង់បិទស្ថានីយចុងក្រោយរបស់ខ្លួន ដើម្បីបញ្ឈប់ការផលិតនុយក្លេអ៊ែរ
ចុចអាន៖ អ៊ុយក្រែន ប្រាប់មូលហេតុមិនទាន់បើកការវាយលុកទៅ រុស្ស៊ី វិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


