ព័ត៌មានអន្ដរជាតិ
ថៃ កើតបាតុភូតកម្រ អ្នកក្រុងបាងកក នឹងបាត់ស្រមោលអស់
នាយកដ្ឋានឧតុនិយមថៃ (TMD) បាននិយាយថា នៅម៉ោង ១២:១៦ថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ទី២៧ខែមេសា ប្រជាជននៅក្នុងរាជធានីបាងកក នឹងជួបប្រទះបាតុភូតថ្ងៃគ្មានស្រមោល (zero-shadow) ដ៏កម្រ ដោយស្រមោលរបស់ពួកគេនឹងបាត់ទាំងស្រុង ដោយសារតែទីតាំងរបស់ព្រះអាទិត្យនៅលើមេឃ។

ស្រមោលនៃវត្ថុបញ្ឈរទាំងអស់ដូចជាដើមឈើ អគារ និងបង្គោលនានា ក៏នឹងត្រូវបាត់ទាំងស្រុងដូចគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ បាតុភូតនេះមានរយៈពេលត្រឹមតែពីរបីនាទីប៉ុណ្ណោះ មុនពេលព្រះអាទិត្យ និងផែនដីផ្លាស់ទីចេញពីភាពស៊ីសង្វាក់គ្នា។

គួរបញ្ជាក់ថា បាតុភូតថ្ងៃគ្មានស្រមោល កើតឡើងត្រឹមតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ នៅគ្រប់ទីតាំងចន្លោះតំបន់ត្រូពិក Cancer និង Capricorn ដែលជាផ្នែកលាតសន្ធឹងជុំវិញផែនដីក្នុងកម្រិត ២៣.៥ ដឺក្រេភាគខាងជើង និងខាងត្បូងនៃបន្ទាត់អេក្វាទ័រ។
TMD និយាយថា ក្នុងប្រទេសថៃ ព្រះអាទិត្យគឺស្ថិតនៅចំកណ្តាលដោយផ្ទាល់នៅថ្ងៃណាមួយក្នុងខែមេសា ឬឧសភា និងថ្ងៃណាមួយទៀតនៅក្នុងខែកក្កដា ឬខែសីហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


