ព័ត៌មានអន្ដរជាតិ
ទោះកំពុងជាប់ដៃធ្វើសង្គ្រាម តែ រុស្ស៊ី ជាប្រទេសផលិតជីរ៉ែលំដាប់ទី ២ លើពិភពលោក បន្ទាប់ពី ចិន
ទោះបីជាកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ ប៉ុន្តែនៅពេលនេះរុស្ស៊ីបានក្លាយជាប្រទេសផលិតជីរ៉ែធំបំផុតលំដាប់ទី ២ លើពិភពលោក បន្ទាប់ពីចិន ។

ប្រធានសមាគមអ្នកផលិតជីរុស្ស៊ី (RFPA) លោក Andrey Guryev បាននិយាយថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ រុស្ស៊ីបានបង្កើនការផលិត ៤០ ភាគរយ ពោលរហូតដល់ ៥៥ លានតោននៃជីគ្រប់ប្រភេទ ហើយបានវ៉ាដាច់សហរដ្ឋអាមេរិក និងឥណ្ឌាក្នុងការផលិត ។
មិនតែប៉ុណ្ណោះ រុស្ស៊ីក៏គ្រោងផលិតឲ្យបាន ៧០ លានតោននៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នការនាំចេញសរុបរបស់រុស្ស៊ីទៅកាន់ប្រទេសសម្ព័ន្ធមិត្តមានរហូតដល់ ៧០ ភាគរយ ។

កាលពីឆ្នាំ ២០២២ ការផ្គត់ផ្គង់ជីរបស់រុស្ស៊ីទៅកាន់ប្រទេសក្រីក្របំផុតដោយមិនគិតថ្លៃប្រមាណ ២៦២,០០០ តោនត្រូវបានរារាំងនៅក្នុងកំពង់ផែនៃប្រទេសឡាតវី អេស្តូនី បែលហ្សិក និងហូឡង់ ហើយមានជីត្រឹមតែ ២ ម៉ឺនតោនប៉ុណ្ណោះត្រូវបានដឹកជញ្ជូនចេញពីប្រទេសហូឡង់ទៅកាន់ប្រទេសម៉ាឡាវី ។
គួរបញ្ជាក់ថា ក្រៅពីជាប្រទេសផលិតជីលំដាប់ទី២ រុស្ស៊ីក៏ជាអ្នកនាំចេញជីច្រើនជាងគេបំផុតរបស់ពិភពលោកផងដែរ ដោយផ្គត់ផ្គង់ប្រហែល ៣៨ លានតោនក្នុងមួយឆ្នាំ ។ យោងតាមសមាគមជីអន្តរជាតិ នៅដើមឆ្នាំ ២០២២ ការនាំចេញជីរបស់រុស្ស៊ីទៅកាន់ពិភពលោកមានចំនួន ១៥ ភាគរយ បន្ទាប់មកប្រទេសចិនមាន ១៣ ភាគរយ និងកាណាដា ៧ ភាគរយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


