ព័ត៌មានអន្ដរជាតិ
សិស្សប្រុស កូរ៉េខាងត្បូង ម្នាក់ញ៉ាំចេកដែលដាក់តាំងក្នុងសារមន្ទីរ ដោយសារតែឃ្លានពេក
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សិស្សប្រុសជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះ Noh Huyn-soo បានញ៉ាំចេកដែលគេបិទស្កុតជាប់នឹងជញ្ជាំងសារមន្ទីរ ដោយសារមិនបានបរិភោគអាហារពេលព្រឹក ។

ចំណែកតម្លៃចេកដែលសិស្សប្រុសនោះបកស្កុតចេញ ហើយយកមកញ៉ាំនៅក្នុងសារមន្ទីរ Leeum ក្នុងទីក្រុងសេអ៊ូលមានតម្លៃរហូតទៅដល់ ១៦ ម៉ឺនដុល្លារឯណោះ ប៉ុន្តែវាក៏ធ្លាប់លក់ចេញក្រោមតម្លៃ ១២ ម៉ឺនដុល្លារផងដែរ ។
ទន្ទឹមនោះ ចេកបិទស្កុតខាងលើមានឈ្មោះថា “Comedian ឬ អ្នកកំប្លែង” ជាស្នាដៃរបស់វិចិត្រករជនជាតិអ៊ីតាលីឈ្មោះ Maurizio Cattelan ខណៈវាក៏ធ្លាប់ត្រូវគេហូបម្ដងហើយផងដែរកាលពីឆ្នាំ ២០១៩ ហើយបុរសនោះគឺលោក David Datuna វិចិត្រករជនជាតិហ្សកហ្ស៊ី និងអាមេរិក ។

ទោះជាយ៉ាងណាក៏ដោយ សិស្សប្រុសនោះមិនត្រូវទទួលពិន័យអ្វីទាំងអស់ ព្រោះគេតែងតែប្ដូរចេកនៅក្នុងសារមន្ទីរនោះរៀងរាល់ពីរបីថ្ងៃម្ដង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ និស្សិតជប៉ុនមួយរូប តែងខ្លួនដូចលោក ហ្សេលេនស្គី ក្នុងកម្មវិធីទទួលសញ្ញាប័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


