ព័ត៌មានអន្ដរជាតិ
ស្តេច Charles ទី៣ ឡើងគ្រងរាជ្យសម្បត្តិក្នុងពិធីជាប្រវត្តិសាស្ត្ររបស់ ចក្រភពអង់គ្លេស
កាលពីថ្ងៃសៅរ៍ទី៦ខែឧសភា ស្តេច Charles ទី៣ របស់ចក្រភពអង់គ្លេសបានឡើងគ្រងរាជ្យសម្បត្តិនៅព្រះវិហារ Westminster Abbey នាទីក្រុងឡុងដ៍ ក្នុងពិធីដ៏អស្ចារ្យមួយដែលមានការចូលរួមពីសំណាក់មេដឹកនាំ និងឥស្សរជនមកពីទូទាំងពិភពលោក។

នៅក្នុងពិធីដែលរៀបចំឡើងតាមបែបបុរាណ ព្រះអង្គម្ចាស់ Charles ត្រូវបានលាបដោយប្រេងយកមកពីភ្នំអូលីវក្នុងក្រុងហ្សេរុយសាឡិម ហើយថ្វាយដុំមាស និងដំបងរាជ្យ ដែលប្រគល់ឲ្យស្តេចអង់គ្លេសតាំងពីសតវត្សរ៍ទី១៧មកម្ល៉េះ។ ព្រះអង្គក៏ត្រូវបានថ្វាយខ្នាយ និងខ្សែដៃមាស ព្រមទាំងដាវចំនួនប្រាំផងដែរ មុនពេលអាចារ្យនៃ Canterbury Justin Welby ដាក់មកុដមាសលើព្រះសិរសារបស់ទ្រង់។

រំពេចនោះ សំឡេងត្រែបានបន្លឺឡើង ហើយការបាញ់កាំភ្លើង ត្រូវបានធ្វើឡើងពាសពេញចក្រភពអង់គ្លេស។

ក្រោយពេលចាកចេញពីព្រះវិហារ ព្រះរាជាបានបន្តព្រះរាជដំណើរតាមរទេះមាស ឆ្ពោះទៅកាន់ព្រះបរមរាជវាំង Buckingham ខណៈប្រជាជនឈរតាមដងផ្លូវ នាំគ្នាអបអរសាទរ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Charles នឹងគ្រប់គ្រងចក្រភពអង់គ្លេស ដែលមានការផ្លាស់ប្តូរយ៉ាងធំធេងចាប់តាំងពីព្រះមាតាគឺម្ចាស់ក្សត្រី Elizabeth ទី២ ឡើងសោយរាជ្យក្នុងឆ្នាំ១៩៥៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


