ព័ត៌មានអន្ដរជាតិ
កសិករពង្រីកផ្ទៃដីដាំដុះ ខណៈតម្លៃស្រូវនៅ អាស៊ី កើនឡើងខ្ពស់
នៅក្នុងឆ្នាំនេះទិន្នផលស្រូវរបស់អាស៊ីនឹងកើនឡើង ដោយសារតម្លៃកាន់តែខ្ពស់ជំរុញកសិករឲ្យពង្រីកផ្ទៃដីដាំដុះ និងប្រើប្រាស់ជីកាន់តែច្រើន ដើម្បីបំពេញតម្រូវការផ្គត់ផ្កង់ បន្ទាប់ពីឆ្នាំមុនទិន្នផលមានការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំមកនេះ ។

សម្រាប់ការប្រមូលផលស្រូវនាពេលថ្មីៗនេះ ឥណ្ឌា និងថៃដែលជាប្រទេសនាំចេញកំពូលរបស់ពិភពលោក បានកើនលើសកម្រិតកាលពីឆ្នាំមុន ហើយកសិករកំពុងត្រៀមលក្ខណៈសម្រាប់ដាំដំណាំសំខាន់ៗនៅរដូវដាំដុះខាងមុខនេះ ។
សេដ្ឋវិទូនៃអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) គឺលោកស្រី Shirley Mustafa បាននិយាយថា ប្រទេសកសិកម្មសំខាន់ៗ រួមទាំង ឥណ្ឌា ប៉ាគីស្ថាន និងថៃ នឹងចាប់ផ្តើមដាំដុះនៅក្នុងខែឧសភានេះ និងខែមិថុនា ។

លោកស្រីបន្តថា ផ្ទៃដីធំជាងនេះនឹងត្រូវបានដាំស្រូវដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្លៃស្រូវ ហើយការទទួលបានជីកាន់តែច្រើន អាចទ្រទ្រង់ការពង្រីកទិន្នផលពីដំណាំទាំងនេះផងដែរ ។
តាមរយៈអង្គការ FAO ទិន្នផលពីដំណាំខុសរដូវក្នុងប្រទេសថៃនៅឆ្នាំនេះត្រូវបានរំពឹងថា នឹងកើនដល់ ៥.១ លានតោន ដោយកើនឡើង ២៤ ភាគរយ បើធៀបនឹងឆ្នាំមុន ។

ទន្ទឹមនេះ ផលិតកម្មស្រូវរដូវរងាក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ២២.៨ លានតោនពី ១៨.៥ លានតោនកាលពីឆ្នាំមុន ដោយសារទឹកភ្លៀងលើសកម្រិតមធ្យមក្នុងខែកញ្ញាដល់ខែតុលា ដែលធ្វើឲ្យកសិករពង្រីកផ្ទៃដីដាំដុះច្រើន ។
ដោយឡែក ចំពោះតម្លៃជីនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះវិញ ក៏បង្ហាញសញ្ញាល្អផងដែរ ពោលតម្លៃបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់ពីប្រទេសបេឡារុស ដែលជាអ្នកនាំចេញប៉ូតាស្យូមធំជាងគេទី ៣ បានចាប់ផ្តើមឡើងវិញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ China Daily
ចុចអាន ៖ ស្រ្តីរកស៊ីផ្លូវភេទ ថៃ សង្ឃឹមការបោះឆ្នោតខាងមុខនឹងផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


