ព័ត៌មានអន្ដរជាតិ
ចិន និងឡាវ ធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង ក្រោមប្រធានបទ “ខែលមិត្តភាព ឆ្នាំ២០២៣”
កងទ័ពចិន និងកងទ័ពឡាវ បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង ក្រោមប្រធានបទ “ខែលមិត្តភាព ឆ្នាំ ២០២៣” ចាប់ពីថ្ងៃទី ៩-២៨ ខែឧសភា ឆ្នាំ២០២៣ ដែលមានកងកម្លាំងនៃប្រទេសទាំងពីរចូលរួមចំនួន ៩០០នាក់ ។
សមយុទ្ធរួមគ្នារវាង ចិន-ឡាវ ក្រោមប្រធានបទ “ខែលមិត្តភាព ឆ្នាំ២០២៣” ដែលធ្វើឡើងនៅមហាវិទ្យាល័យនាយទាហានជើងគោកទីក្រុងវៀងច័ន្ទ មានអញ្ជើញចូលរួមក្រោមអធិបតីយភាព លោកឧត្តមសេនីយ៍ទោ Yang Wenlin មេបញ្ជាការរងកងទ័ពលេខ ៧៥ ប្រចាំទិសភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន រួមជាមួយសេនាធិការរងនៃកងទ័ពប្រជាជនឡាវ ព្រមទាំងឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសឡាវ និងមន្ត្រីយោធានៃប្រទេសទាំងពីរជាច្រើនរូបផងដែរ ។
សមយុទ្ធ “ខែលមិត្តភាព ឆ្នាំ២០២៣” គឺជាសមយុទ្ធយោធារួមគ្នាលើកដំបូងរវាងកងទ័ពរំដោះប្រជាជនចិន ជាមួយកងទ័ពប្រជាជនឡាវ ក្នុងគោលដៅដើម្បីប្រឆាំងនឹងក្រុមប្រដាប់អាវុធដែលល្មើសច្បាប់នៅតាមតំបន់ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមកក្នុងវិស័យសន្តិសុខ និងការពារជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ ។
ទន្ទឹមនោះ ក្រៅពីមានកងកម្លាំងនៃប្រទេសទាំងពីរចូលរួមសរុបចំនួន ៩០០ នាក់ហើយ កងទ័ពរំដោះប្រជាជនចិននៅបានបញ្ជូនរថយន្តយោធាចំនួន ៣០០ គ្រឿងមកចូលរួមក្នុងសមយុទ្ធនេះផងដែរ ដោយមិនរាប់បញ្ចូលគ្រឿងសភាវុធមួយចំនួនធំផងនោះទេ ។
គួរបញ្ជាក់ថា សមយុទ្ធនេះ បានចាប់ផ្តើមចន្លោះពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដោយមិនបង្ហាញឲ្យដឹងពីតំបន់ប្រតិបត្តិការសមយុទ្ធថា ធ្វើឡើងនៅក្នុងខេត្តណានោះឡើយ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ មេទ័ពជើងគោក ថៃ ស្នើលុបពាក្យ “រដ្ឋប្រហារ” ចេញពីវចនានុក្រមកងទ័ព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


