ព័ត៌មានអន្ដរជាតិ
អាមេរិក រៀបចំផែនការ ជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីកោះតៃវ៉ាន់
ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយប្រទេសចិន សហរដ្ឋអាមេរិកកំពុងរៀបចំផែនការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកោះតៃវ៉ាន់ ព្រោះថា ប្រសិនបើជម្លោះកើតឡើងនៅលើកោះនេះមែននោះ ជនជាតិអាមេរិករាប់ម៉ឺននាក់អាចនឹងត្រូវជាប់គាំង។

យោងតាមមន្ត្រីចារកម្មជាន់ខ្ពស់របអាមេរិក, ដំណើរការរៀបចំផែនការនេះ ត្រូវបានរៀបចំអស់រយៈពេលយ៉ាងហោចណាស់ ៦ ខែមកហើយ ប៉ុន្តែបានបង្កើនល្បឿននៅពីរខែកន្លងមកនេះ។ មន្ត្រីដដែលបន្ថែមថា ដោយសារភាពតានតឹងកាន់តែខ្លាំងឡើង ទើបជំរុញឲ្យមានការរៀបចំនេះ។
ទន្ទឹមនោះ ប្រភពមួយទៀតបានលើកឡើងថា ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន បានបង្ខំឲ្យសហរដ្ឋអាមេរិក ពិចារណាលើការរៀបចំរបស់ខ្លួននៅកោះតៃវ៉ាន់។

សូមរម្លឹកជាថ្មី អាមេរិកបានជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនភាគច្រើន ចេញពីទីក្រុងកៀវ ពោលគឺពីរសប្តាហ៍មុនពេលទាហានរុស្ស៊ីចូលដល់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក មិនបានព្រមានជនជាតិរបស់ខ្លួន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ទេ។ យោងតាមប្រភពពីសារព័ត៌មាន The Messenger, ការរៀបចំផែនការជម្លៀស កំពុងរក្សាភាពស្ងប់ស្ងាត់ព្រោះវាជាប្រធានបទដ៏រសើបសម្រាប់រដ្ឋាភិបាលតៃវ៉ាន់។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ជនជាតិអាមេរិកជាង៨ម៉ឺននាក់ កំពុងរស់នៅលើកោះតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តៃវ៉ាន់ ដាក់ពង្រាយមីស៊ីល ក្រោយយន្តហោះនិងនាវាចិន ចូលច្រកសមុទ្ររបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


