Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ដាក់ពង្រាយមីស៊ីល ក្រោយយន្តហោះនិងនាវាចិន ចូលច្រកសមុទ្ររបស់ខ្លួន

បានផុស

នៅ

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនាថា កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ឃើញយន្តហោះយោធាចិនចំនួន ២៤ គ្រឿង និងនាវាចំនួន ៤ គ្រឿងចូលក្នុងតំបន់ជុំវិញកោះនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានសរសេរនៅលើបណ្ដាញ Twitter ថា “គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី១១ ខែមិថុនា កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ បានឃើញយន្តហោះចិនចំនួន ២៤ គ្រឿងរួមទាំងយន្តហោះ J-10, J-11, SU-30, H-6 និង AWACS ដែលក្នុងនោះមាន ១០ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងនាវា ៤ គ្រឿងផងដែរ បានធ្វើការល្បាតប្រយុទ្ធរួមគ្នា ហើយជាការឆ្លើយតប តៃវ៉ាន់បានដាក់ពង្រាយយន្តហោះល្បាតដែនអាកាស នាវា និងប្រព័ន្ធមីស៊ីលនៅលើដីគោក” ។

គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពយោធារបស់ទីក្រុងប៉េកាំងឡើងវិញ បន្ទាប់ពីយន្តហោះយោធាចិនចំនួន ៣៧ គ្រឿងបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ចិនធ្លាប់និយាយថា បេសកកម្មបែបនេះគឺដើម្បីការពារអធិបតេយ្យរបស់ប្រទេសប៉ុណ្ណោះ ហើយមានគោលបំណងព្រមានដល់ ការឃុបឃិតគ្នារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក។

ហើយកាល​ពី​ខែ​មេសា ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធសង្រ្គាម​ជុំវិញ​កោះ​តៃវ៉ាន់ ​បន្ទាប់​ពី​​ប្រធានាធិបតី​តៃវ៉ាន់លោកស្រី Tsai Ing-wen ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ចិន ត្រៀមយោធារួចរាល់ហើយ ដើម្បីកម្ទេចចលនាផ្តាច់ខ្លួននៅ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម