ព័ត៌មានអន្ដរជាតិ
ទេសចរបរទេស សម្រុកចេញពីភាគខាងជើងប្រទេសវៀតណាម ដោយសារដាច់ចរន្តអគ្គិសនី
ភ្ញៀវទេសចរបរទេសជាច្រើនដែលសម្រុកទៅតំបន់ភាគខាងជើងប្រទេសវៀតណាម ដើម្បីលំហែកាយនៅថ្ងៃឈប់សម្រាករដូវក្តៅ បានផ្លាស់ប្តូរគោលដៅរបស់ពួកគេ ឬត្រលប់មកផ្ទះវិញ ដោយសារតែការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ។

ក្នុងចំណោមអ្នកទេសចរទាំងនោះ មានជនជាតិសិង្ហបុរីម្នាក់ ឈ្មោះ Weichao អាយុ៣២ឆ្នាំបានទៅលេងទីក្រុង Ha Long ជាមួយមិត្តភក្តិកាលពីដើមខែមិថុនា ប៉ុន្តែពួកគេត្រូវជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីនៅយប់ដំបូងនៃដំណើរកម្សាន្តនោះទៅវិញ។
ហើយនៅយប់បន្ទាប់ អគ្គិសនីក៏ដាច់ទៀត ជាហេតុនាំឲ្យពួកគេត្រូវសម្រាកនៅលើកម្រាលហើយបក់ផ្លិត ទាល់ភ្លឺ។ គាត់និយាយថា “យើងមិនអាចទ្រាំនៅក្នុងសណ្ឋាគារបានទេ ព្រោះវាក្តៅពេក”។
ក្រោយមក Weichao ទើបដឹងថា ការដាច់ចរន្តអគ្គិសនី នឹងបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ដូច្នេះគាត់និងមិត្តភ័ក្តិ បានសម្រេចចិត្តបញ្ចប់ដំណើរកម្សាន្ត ហើយត្រលប់មកផ្ទះវិញ។

ក្រៅពី Weichao មានភ្ញៀវទេសចរបរទេសជាច្រើននាក់ទៀត ដែលបានប្រាប់រឿងរ៉ាវស្រដៀងគ្នានេះ។
ផ្នែកជាច្រើននៃទីក្រុង Ha Long ដែលល្បីថាមានឆ្នេរសមុទ្រស្រស់ស្អាត បាននិងកំពុងជួបប្រទះជាមួយការដាច់ចរន្តអគ្គិសនី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍ ក្នុងរដូវក្តៅ។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣ ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤.៦លាននាក់ ពោលគឺស្មើនឹងប្រមាណ៦០% នៃគោលដៅ៨លាននាក់របស់ខ្លួន។
គួរបញ្ជាក់ថា ដោយសារឥទ្ធិពលនៃគំរូអាកាសធាតុ El Nino, ភាគខាងជើងប្រទេសវៀតណាមមានភ្លៀងធ្លាក់តិច និងរលកកម្តៅកាន់តែខ្លាំង ដោយពេលខ្លះសីតុណ្ហភាពកើនឡើងដល់៤០អង្សាសេឯណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម បិទរោងចក្រ វារី អគ្គិសនី ចំនួន ១១ ដោយសារ ខ្វះទឹក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


