ព័ត៌មានអន្ដរជាតិ
វៀតណាម បិទរោងចក្រវារីអគ្គិសនីចំនួន ១១ ដោយសារខ្វះទឹក
រោងចក្រវារីអគ្គិសនីចំនួន១១ នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបិទព្រោះតែខ្វះទឹក ដោយនោះរួមបញ្ចូលទាំងរោងចក្រធំបំផុតមួយចំនួនរបស់ប្រទេសដូចជា Son La, Lai Chau និង Thac Ba ផងដែរ។

រោងចក្រ Thac Ba ក្នុងខេត្ត Yen Bai មានទឹកកម្ពស់៤៥.៦៥ម៉ែត្រ ពោលគឺក្រោមកម្រិតស្តុក ០.៥ម៉ែត្រ។
រោងចក្រនេះ បានបិទទួរប៊ីនពីរក្នុងចំណោមទួរប៊ីនទាំងបីរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១ខែមិថុនាមក ពោលគឺជាលើកដំបូងក្នុងរយៈពេល៥២ឆ្នាំ ដែលរោងចក្រធ្វើបែបនេះ។
យ៉ាងណាមិញ ប្រសិនបើកម្ពស់ទឹក ស្រកចុះក្រោម៤៥ម៉ែត្រនោះ ទួរប៊ីនទី៣ក៏នឹងត្រូវបិទផងដែរ។

លោក Nguyen Manh Cuong នាយករងរោងចក្របាននិយាយថា បច្ចុប្បន្ន កម្រិតទឹកគឺទាបជាងធម្មតា ៤០% ហើយកាលពីឆ្នាំមុនៗ កម្រិតទឹក គឺខ្ពស់ជាងនេះ ១០ដងឯណោះ។ លោកបន្ថែមថា ឥឡូវ ទួរប៊ីនទីបី កំពុងដំណើរការក្នុងកម្រិតអប្បបរមា ហើយមានហានិភ័យនៃគ្រោះថ្នាក់ ប្រសិនបើទឹកបន្តស្រកថែមទៀត ដូច្នេះ អ្នកបច្ចេកទេសកំពុងបំពេញកាតព្វកិច្ចរាល់ថ្ងៃដើម្បីត្រួតពិនិត្យវា។
ទិន្នផលខែឧសភា របស់រោងចក្រនេះ គឺទទួលបានត្រឹមតែ ២លានគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ពោលគឺទាបជាងឆ្នាំមុនដល់ទៅ ៩០%។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ក្រុមហ៊ុនអគ្គិសនីរដ្ឋ Vietnam Electricity បាននិងកំពុងកាត់ផ្តាច់ចរន្តអគ្គិសនី នៅទីតាំងភាគខាងជើងមួយចំនួន រួមទាំងនៅទីក្រុងហាណូយ ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អ្នកក្រុងហាណូយ សម្រុកចូលផ្សារទំនើប ព្រោះខាងក្រៅក្តៅខ្លាំងពេក អគ្គិសនីក៏គ្មាន
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ