ព័ត៌មានអន្ដរជាតិ
ដើម្បីឪពុក កូនប្រុសមហាសេដ្ឋីប៉ាគីស្ថាន បែរជាត្រូវស្លាប់ក្នុងយាន Titan
ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ Titanic ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ ៥ នាក់ បានស្លាប់អស់ហើយ ដោយសារការផ្ទុះដ៏មហន្តរាយ ។
នៅក្នុងចំណោមជនរងគ្រោះចំនួន ៥ នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នោះ មានមនុស្ស ២ នាក់ ជាឪពុកកូនបង្កើតនឹងគ្នា គឺបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាមហាសេដ្ឋីប៉ាគីស្ថាន ហើយកូនប្រុសរបស់គាត់មានឈ្មោះថា Suleman មានវ័យត្រឹម ១៩ ឆ្នាំប៉ុណ្ណោះ ។

បើយោងតាមអ្នកស្រី Azmeh Dawood ប្អូនស្រីបង្កើតរបស់លោក Shahzada Dawoo បានឲ្យដឹងថា តាមការពិតក្មួយប្រុសរបស់គាត់មិនចង់ជិះយានជ្រមុជទឹកនេះនោះទេ ហើយអ្វីដែលជំរុញឲ្យរូបគេសម្រេចចិត្តទៅមើលកប៉ាល់ Titanic នោះគឺដើម្បីផ្គាប់ចិត្តឪពុកក្នុងថ្ងៃ “ទិវាលោកឪពុក” ជាពិសេសតែម្ដង ។
គួរបន្ថែមថា Suleman ជានិស្សិតរៀននៅសាកលវិទ្យាល័យ Strathclyde នៃទីក្រុង Glasgow ប្រទេសស្កុតឡែន ហើយរូបគេចូលចិត្តអក្សរសិល្ប៍ប្រឌិតបែបវិទ្យាសាស្ត្រ ការសិក្សារឿងថ្មីៗ លេងគូប និងបាល់ទះជាដើម ៕

ប្រែសម្រួល៖ វារី
ប្រភព៖ dailymail
ចុចអាន៖ មកស្គាល់មហាសេដ្ឋីប៉ាគីស្ថាន និងកូនប្រុស ដែលស្លាប់ក្នុងយានជ្រមុជទឹក Titan
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


