ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ UN ថា អាស៊ាន គួរតែប្ដូរវិធីសាស្ត្រដោះស្រាយវិបត្តិនៅ មីយ៉ាន់ម៉ា
អ្នកជំនាញម្នាក់របស់អង្គការសហប្រជាតិ (UN) កំពុងជំរុញឲ្យប្រទេសអាស៊ានប្រើប្រាស់វិធីសាស្ត្រផ្សេងក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែដំណោះស្រាយបច្ចុប្បន្នមិនទទួលបានផ្លែផ្កាអ្វីឡើយ ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សាកាតាកាលពីពេលថ្មីៗនេះថា “ស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាគឺធ្ងន់ធ្ងរ ហើយក៏កាន់តែអាក្រក់ទៅៗផងដែរ” ។
លោក Andrews បានចង្អុលទៅកាន់កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការបរទេសដែលរៀបចំដោយប្រទេសថៃក្នុងសប្តាហ៍នេះ ខណៈរដ្ឋមន្ត្រីដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ា លោក Than Swe ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ។

លោក Andrews បាននិយាយថា “វាអាចមានឥទ្ធិពលគ្រោះថ្នាក់ក្នុងការទទួលស្គាល់យោធាមីយ៉ាន់ម៉ាក្នុងលក្ខណៈស្របច្បាប់ណាមួយ ហើយវាដល់ពេលហើយដែលត្រូវស្វែងរក ឬពិចារណាអំពីវិធីផ្សេងទៀតដើម្បីដោះស្រាយបញ្ហាដែលកំពុងជាប់គាំងដ៏គ្រោះថ្នាក់នេះ” ។
គួរបញ្ជាក់ថា សមាជិកអាស៊ានបានឯកភាពលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចជាមួយយោធាមីយ៉ាន់ម៉ាកាលពី ២ ឆ្នាំមុន ។ វារួមបញ្ចូលទាំងការអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការសម្លាប់ និងអំពើហិង្សាផ្សេងៗទៀតផងដែរ ប៉ុន្តែទោះជាយ៉ាងណា ផែនការសន្តិភាពនេះស្ទើរតែគ្មានការរីកចម្រើនទាល់តែសោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


