ព័ត៌មានអន្ដរជាតិ
Elon Musk ពិចារណាលក់ភាគហ៊ុនបុគ្គលិកឲ្យបាន ៧៥០ លានដុល្លារដើម្បីពង្រីកតម្លៃក្រុមហ៊ុន SpaceX
ក្រុមហ៊ុនរុករកអវកាស SpaceX កំពុងពិចារណាប្រមូលប្រាក់បន្ថែមចំនួន ៧៥០ លានដុល្លារពីការលក់ភាគហ៊ុនបុគ្គលិក ដើម្បីរុញតម្លៃរបស់ក្រុមហ៊ុនឲ្យកើនដល់ ១៥០ ពាន់លានដុល្លារ ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ការលក់ភាគហ៊ុននេះមានតម្លៃប្រមាណ ៨០ ឬ ៨១ ដុល្លារក្នុងមួយហ៊ុន ហើយរំពឹងនឹងលក់បានដល់ ៧៥០ លានដុល្លារ ។
SpaceX ជាក្រុមហ៊ុនអវកាសធំបំផុតរបស់អាមេរិក ដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ជាបុរសដែលមានមហិច្ចតាខ្ពស់ចង់ទៅរស់នៅភពអង្គារបានឲ្យដឹងថា ការលក់ភាគហ៊ុននេះ គឺជាលើកទី ៣ ហើយ ខណៈការលក់ភាគហ៊ុនចំនួន ២ លើកចុងក្រោយរបស់ក្រុមហ៊ុនកាលពីខែឧសភា និងខែធ្នូ ឆ្នាំ ២០២២ បានត្រឹមចំនួន ១២៥ និង ១៤០ ពាន់លានដុល្លារប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិនិយោគិនជាច្រើនបានលើកឡើងថា សក្តានុពលប្រាក់ចំណេញរបស់ក្រុមហ៊ុន Starlink ដែលបង្កើតឡើងសម្រាប់ផ្តល់សេវាអ៊ីនធឺណិតនៅតំបន់ជនបទ គឺជាកត្តាជំរុញដ៏ធំបំផុតមួយផងដែរនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុន SpaceX ។
គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានធ្លាក់ចុះបន្តិចកាលពីដើមឆ្នាំនេះ បន្ទាប់ពី Elon Musk បានទទួលបរាជ័យក្នុងការបាញ់យាន Starship ដែលមានតម្លៃប្រហែល ២ ពាន់លានដុល្លារ ប៉ុន្តែទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះរំពឹងថា នឹងអាចបន្ថែមដល់ ៣ ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ ដើម្បីអភិវឌ្ឍន៍យាននេះឲ្យកាន់តែអស្ចារ្យ និងទទួលបានជោគជ័យក្នុងការបាញ់បង្ហោះ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Business Insider
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


