ព័ត៌មានអន្ដរជាតិ
ចិន-វៀតណាម ត្រៀមពួតដៃគ្នា ពង្រឹងទំនាក់ទំនងយោធា
ក្នុងកិច្ចប្រជុំជាមួយសមភាគីវៀតណាមនៅថ្ងៃអង្គារទី២៧ខែមិថុនា រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu និយាយថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ រវាងយោធារបស់ពួកគេ។

អំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង លោក Li និយាយថា ស្ថានភាពអន្តរជាតិមានភាពវឹកវរ និងច្របូកច្របល់ ហើយសន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រឈមនឹងបញ្ហា។
លោក Li បន្តថា “ចិននិងវៀតណាម គួរតែពួតដៃគ្នាធ្វើការ និងរួបរួមឲ្យបានជិតស្និទ្ធក្នុងដំណើរថ្មីនៃសង្គមនិយម ការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោក Li ប្រាប់រដ្ឋមន្ត្រីការពារជាតិវៀតណាម Phan Van Giang ថា ទំនាក់ទំនងរវាងយោធារបស់ពួកគេបានអភិវឌ្ឍយ៉ាងល្អ យោធារបស់ចិនមានឆន្ទៈជំរុញទំនាក់ទំនងទៅកម្រិតថ្មីមួយ។
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីទាំង២ កើតឡើងបន្ទាប់ពីនាវាអាមេរិក USS Ronald Reagan បានឈប់នៅកំពង់ផែ Danang ក្នុងប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ចំពេលទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹងជាមួយទីក្រុងប៉េកាំង ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


