Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានពីមហន្តរាយនៃការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

តំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរំសាយអាវុធលោកស្រី Izumi Nakamitsu បានឲ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងអាវុធនុយក្លេអ៊ែរ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយអាចនាំទៅរកមហន្តរាយមនុស្សជាតិផងដែរ ។

លោកស្រី Izumi Nakamitsu

លោកស្រី Nakamitsu បាននិយាយក្នុងកិច្ចសន្ទនានៅឯវិទ្យាស្ថានអង្គការសហប្រជាជាតិសម្រាប់កិច្ចការស្រាវជ្រាវរំសាយអាវុធកាលពីថ្ងៃអង្គារថា សមត្ថភាពឈ្លបយកការណ៍សម្ងាត់ដែលដំណើរការដោយបច្ចេកវិទ្យា AI អាចជាប្រភពនៃការកើនឡើងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរក្នុងពេលមានជម្លោះ ។

លោកស្រី Nakamitsu បាននិយាយទៀតថា “បច្ចេកវិទ្យា AI នៅក្នុងមុខងារដែលទាក់ទងនឹងអាវុធដូចជានុយក្លេអ៊ែរ គឹជាគំនិតដ៏គ្រោះថ្នាក់បំផុត ជាពិសេសទៀតនោះ គឺនឹងបណ្ដាលឲ្យមានផលវិបាក ក៏ដូចជាមហន្តរាយធ្ងន់ធ្ងរទៅដល់មនុស្សជាតិជាដើម” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាចុងក្រោយ តំណាងជាន់ខ្ពស់រូបនេះបានព្រមានប្រឆាំងនឹងការធ្វើតាមបច្ចេកវិទ្យាមួយនេះទាំងងងឹតងងុល និងបានគូសបញ្ជាក់ថា មនុស្សគួរតែនៅធ្វើជាអ្នកកំណត់ពេលវេលា និងរបៀបប្រើប្រាស់ AI ដដែរទៅ ជាពិសេសត្រូវរៀនយល់ដឹងឲ្យច្បាស់ពីវា ដើម្បីរកដំណោះស្រាយលើការគ្រប់គ្រងបច្ចេកវិទ្យានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន ខំដាក់ក្ដីសង្ឃឹមលើទាហានស៊ីឈ្នួល Wagner Group តែបែរជា​មិនសម្រេចរដ្ឋប្រហារនៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម