ព័ត៌មានអន្ដរជាតិ
UN បញ្ចេញតួលេខជនស៊ីវិលស្លាប់ នៅ អាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ ចូលកាន់អំណាច
អង្គការសហប្រជាជាតិបានកត់ត្រាចំនួនជនស៊ីវិលយ៉ាងច្រើន ដែលត្រូវបានសម្លាប់និងរងរបួសក្នុងការវាយប្រហារនៅប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់កាប់អំណាច។

នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) និយាយថា ជនស៊ីវិលចំនួន ១,០៩៥ នាក់ត្រូវបានសម្លាប់ និង ២,៦៧៩ នាក់រងរបួស ចន្លោះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៣ នេះ ។
ភាគច្រើននៃការស្លាប់នោះ មានជាង ៧០០ នាក់ គឺស្លាប់ដោយសារឧបករណ៍បំផ្ទុះ រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីកន្លែងសាធារណៈដូចជាវិហារឥស្លាម សាលារៀន និងទីផ្សារជាដើម។

ទន្ទឹមនោះ របាយការណ៍របស់ UN និយាយថា ថ្វីបើការប្រយុទ្ធប្រដាប់អាវុធ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីក្រុមតាលីបង់ចូលកាន់តំណែងក៏ដោយ ប៉ុន្តែបញ្ហាប្រឈមផ្នែកសន្តិសុខនៅតែមាន ជាពិសេសពីក្រុម ISIS តែម្តង។
យោងតាម UNAMA, មនុស្សស្លាប់និងរបួសជាង ១,៧០០ នាក់ ត្រូវបានសន្មតថា បណ្តាលមកពីការវាយប្រហារដោយគ្រឿងផ្ទុះ ដែលអះអាងទទួលខុសត្រូវដោយក្រុម ISIS ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ តាលីបង់ ទទួលស្គាល់ជួបបញ្ហាឈឺក្បាលជាច្រើន ពេលគ្រប់គ្រង អាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


