ព័ត៌មានអន្ដរជាតិ
អាមេរិកពិចារណាផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន
ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងពិចារណាពីលទ្ធភាពនៃការផ្គត់ផ្គង់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន។

និយាយនៅក្នុងក្លឹបសារព័ត៌មានជាតិ លោក Milley ប្រាប់ថា ប្រជាជនអ៊ុយក្រែនបានស្នើសុំគ្រាប់បែកចង្កោម ខណៈប្រទេសអឺរ៉ុបផ្សេងទៀតបានផ្តល់មួយចំនួន ប៉ុន្តែត្រូវបានរុស្ស៊ីយកទៅប្រើប្រាស់ ចំណែកការសម្រេចចិត្តររបស់អាមេរិកវិញកំពុងតែដំណើរការ តែនៅមិនទាន់មានការសម្រេចណាមួយឡើយ។
ទន្ទឹមនឹងនេះ ចំពោះការគាំទ្រផ្តល់កាំជ្រួច ATACMS និង F-16 ដល់អ៊ុយក្រែន ត្រូវបានពិនិត្យឡើងវិញជានិច្ចតាមតម្រូវការ បើតាមការបញ្ជាក់របស់លោក Milley។

ដោយឡែក ពាក់ព័ន្ធជាមួយបញ្ហាបះបោររបស់ក្រុមទាហ៊ានស៊ីឈ្នួល Wagner ប្រឆាំងរុស្ស៊ី លោក Milley យល់ថា វាហាក់បីដូចជាលឿនពេកក្នុងការសន្និដ្ឋានថា អាចធ្វើឱ្យលោកពូទីន ចុះខ្សោយ។
លោកបន្តថា ការវិវឌ្ឍន៍នៃបញ្ហាបះបោរនេះ ហាក់បីដូចជាបង្ហាញថា ការគាំទ្រចំពោះបញ្ហាសង្គ្រាមនៅក្នុងប្រទេសរុស្ស៊ីបានថយចុះ ប៉ុន្តែនៅមិនអាចដឹងច្បាស់នៅឡើយទេ។
គួរបញ្ជាក់ថា ក្រុមយោធាឯកជន Wagner ថ្មីៗនេះបានចូលរួមនៅក្នុងការបះបោរប្រដាប់អាវុធនៅក្នុងប្រទេសរុស្ស៊ី ខណៈពូទីន បានបញ្ជាក់ថា វាជាទង្វើក្បត់ជាតិ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
ចុចអាន៖ ភាគហ៊ុនកើនឡើង រុញឱ្យទីផ្សារក្រុមហ៊ុន Apple កើនតម្លៃដល់ ៣ពាន់ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


