ព័ត៌មានអន្ដរជាតិ
ឪពុកម្តាយរបស់យុវជនវ័យ១៧ឆ្នាំដែលត្រូវប៉ូលីសបារាំងបាញ់សម្លាប់ អាចជាប់ទោស
ឪពុកម្តាយរបស់យុវជនអាយុក្រោម ១៧ ឆ្នាំនៅប្រទេសបារាំង ដែលត្រូវប៉ូលីសបាញ់សម្លាប់ អាចនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង លោក Eric Dupond-Moretti កាលពីថ្ងៃសៅរ៍។
លោកបញ្ជាក់ថា ឪពុកម្តាយដែលមិនមើលថែកូន ហើយទុកឱ្យកូនដើរលេងពេលយប់ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣២៧០០ ដុល្លារ។
លើសពីនេះ អ្នកដែលពាក់ព័ន្ធនឹងការតវ៉ា ត្រូវបានរៀបចំជាមុននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចនេះអាជ្ញាធរ អាចស្នើសុំអាសយដ្ឋាន IP របស់ពួកគេបាន ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដើមហេតុនៃបាតុកម្ម គឺដោយសារកាលពីថ្ងៃ ២៧ មិថុនា ពេលយប់ មានកុមារអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានប៉ូលីសត្រួតពិនិត្យចរាចរណ៍បាញ់សម្លាប់ ដែលបានបង្កឱ្យមានកំហឹងពេញប្រទេសបារាំង។
គួរបញ្ជាក់ថា នៅក្នុងការតវ៉ា មានមនុស្សជិត ១៥០០ នាក់ ត្រូវបានចាប់ឃុំ ហើយមន្ត្រីប៉ូលីសជាង ២០០ នាក់បានរងរបួសនៅក្នុងការតវ៉ា៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


