Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី ថា អ៊ុយក្រែន សមនឹងក្លាយជាសមាជិកអង្គការណាតូហើយ

បានផុស

នៅ

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយបានសម្តែងការគាំទ្រចំពោះអ៊ុយក្រែនក្នុងការចូលរួមជាសមាជិកអង្គការអង្គការណាតូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdogan បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា អ៊ុយក្រែនសមនឹងទទួលបានសមាជិកភាពរបស់អង្គការណាតូហើយ ហើយលោកនឹងលើកឡើងពីបញ្ហានេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលអង្គការ​ណាតូ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារនេះ ។

បន្ទាប់ពីឮបែបនេះហើយ លោក Zelensky បាននិយាយថា លោករីករាយខ្លាំងណាស់ដែលបានស្តាប់នូវយោបល់របស់លោក Erdogan អំពីគោលបំណងរបស់អង្គការណាតូចំពោះរដ្ឋាភិបាលទីក្រុងកៀវ ។

ទន្ទឹមនោះ មេដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរអំពីការបន្តកិច្ចព្រមព្រៀងដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនឆ្លងកាត់សមុទ្រខ្មៅ បន្ទាប់ពីកិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​តួ​ក​គី និង​អង្គការសហប្រជាជាតិ គ្រោង​នឹង​ផុតកំណត់​នៅ​ថ្ងៃទី១៧ ខែកក្កដានេះ ​។

ជាចុងក្រោយលោក Erdogan សង្ឃឹមថា កិច្ចព្រមព្រៀងដែលត្រួសត្រាយផ្លូវសម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិប្រហែល ៣៣ លានតោននឹងត្រូវបានពង្រីក ហើយលោក​ក៏មាន​បំណង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ក្នុង​ប្រទេស​តួកគីនៅ​ខែ​ក្រោយ​ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អង្គការណាតូ ថា មិនជាប់ពាក់ព័ន្ធនឹងការផ្ដល់គ្រាប់បែកចង្កោមឲ្យ អ៊ុយក្រែន ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម