ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ពន្យារពេលចូលស្រុក រហូតដល់ស្ថានការណ៍នយោបាយ ថៃ ស្ងប់ស្ងាត់សិន
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បាននិយាយកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានសម្រេចចិត្តមិនត្រឡប់ចូលស្រុកវិញ ដោយសារតែលោកមិនចង់បង្កជម្លោះនយោបាយនោះឡើយ ។

កូនស្រីពៅរបស់លោក ថាក់ស៊ីន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បានលើកឡើងទៀតថា ការពន្យារពេលវិលត្រឡប់ចូលស្រុករបស់ឪពុកលោកស្រីនឹងមិនយូរទៀតនោះទេ បន្ទាប់ពីលោកប្រកាសផែនការមកថៃវិញនៅដើមខែកក្កដា ដោយសារតែលោកកំពុងរង់ចាំស្ថានការណ៍នយោបាយនៅក្នុងប្រទេស ដោះស្រាយឲ្យរួចរាល់ជាមុនសិន ។
លោកស្រីបាននិយាយថា “ទោះបីជាឪពុករបស់ខ្ញុំបានប្រាប់សារព័ត៌មានពីការវិលត្រឡប់មកផ្ទះរបស់គាត់ មិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ ក៏ប្រជាពលរដ្ឋជាច្រើនជឿជាក់ថា រឿងទាំងពីរនេះគឺមានទំនាក់ទំនងនឹងគ្នា ហើយទោះបីជាលោក ថាក់ស៊ីន ចង់វិលមកដោះស្រាយបញ្ហានយោបាយក៏ដោយ ក៏មិនមានជាប់ពាក់ព័ន្ធជាមួយប្រទេសថៃក្នុងការទទួលបានរដ្ឋាភិបាលថ្មីនោះដែរ” ។

ទោះជាយ៉ាងណា ស្ថានភាពនយោបាយបច្ចុប្បន្នក្នុងប្រទេសថៃ គឺជាមូលហេតុចម្បងនៃការពន្យារពេលចូលស្រុករបស់លោក ថាក់ស៊ីន ខណៈពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ផេថងថាន ក៏បានអះអាងដែរថា ឪពុករបស់លោកស្រីអាចត្រឡប់មកថៃវិញ លុះត្រាតែនយោបាយក្នុងប្រទេសដំណើរការដោយរលូនជាមុនសិន ។
គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ត្រូវបានបណ្តេញចេញ ដោយសារតែរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ អតីតនាយករដ្ឋមន្ត្រីដែលបច្ចុប្បន្នមានវ័យ ៧៣ ឆ្នាំរូបនេះបានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ ២០០៨ ដើម្បីគេចពីការជាប់ពន្ធនាគារ បន្ទាប់ពីរកឃើញមានទោសកំហុសក្នុងករណីពុករលួយចំនួន ៤ និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន ១២ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ប្រាយុទ្ធ ទុកបំណងចំនួន ៣ ដល់បក្ស ថៃ រួបរួមជាតិ ក្រោយឈប់ ប្រឡូកក្នុងឆាកនយោបាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


