ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រលោក Pita ចេញក្បួនតវ៉ា ទាមទារឲ្យសមាជិកព្រឹទ្ធសភា លាលែងតំណែង
នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ក្រុមអ្នកគាំទ្រគណបក្ស ចលនាឆ្ពោះទៅមុខ បាននាំគ្នាជិះម៉ូតូនិងរថយន្ត ដង្ហែក្បួនតវ៉ា ដើម្បីទាមទារឲ្យមានការលាលែងពីតំណែង ចំពោះសមាជិកព្រឹទ្ធសភា ដែលអវត្តមានក្នុងអំឡុងពេលសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

ការតវ៉ា ដែលដឹកនាំដោយសកម្មជននយោបាយ Arnon Nampa គឺបានចាប់ផ្តើមនៅវិមានប្រជាធិបតេយ្យនាវេលាម៉ោង១រសៀល ដោយក្បួនបានធ្វើដំណើរឆ្ពោះទៅមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌បាងកក ក្នុងសង្កាត់ Pathum Wan។
លោក Arnon និយាយថា លោកបានអំពាវនាវឲ្យមានការប្រមូលផ្តុំនេះ ដើម្បីទាមទារឲ្យសមាជិកព្រឹទ្ធសភាដែលមិនបង្ហាញខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ត្រូវលាលែងពីតំណែង ដូច្នេះបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat នឹងមិនត្រូវការសំឡេង ៣៧៥ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋធម្មនុញ្ញថៃតម្រូវឲ្យនាយករដ្ឋមន្ត្រីត្រូវតែជាប់ឆ្នោតដោយសំឡេងភាគច្រើនពីសភាទាំងពីរ ដែលបច្ចុប្បន្នមានសមាជិករដ្ឋសភាចំនួន ៥០០ រូប និងសមាជិកព្រឹទ្ធសភាចំនួន ២៤៩ រូប ខណៈសមាជិកព្រឹទ្ធសភាមួយរូប បានលាលែងពីតំណែងកាលពីថ្ងៃពុធសប្តាហ៍មុន ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា សមាជិកព្រឹទ្ធសភាចំនួន ២០៦ រូប បានចូលរួមក្នុងការបោះឆ្នោត ខណៈ ៤៣ រូបអវត្តមាន ហើយក្នុងចំណោមអ្នកចូលរួម មានតែ ១៣ សំឡេងប៉ុណ្ណោះ ដែលបោះឆ្នោតឲ្យលោក Pita ចំណែក ៣៤ សំឡេងប្រឆាំង និង ១៥៩ អនុបវាទ ខណៈអគ្គមេបញ្ជាការកំពូល, មេកងកម្លាំងប្រដាប់អាវុធទាំង ៣ និងអគ្គស្នងការនគរបាលជាតិ គឺស្ថិតក្នុងចំណោមអ្នកដែលអវត្តមានក្នុងការបោះឆ្នោតនោះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nations
ចុចអាន៖ លោក ភីថា នឹងចោលតំណែងនាយករដ្ឋមន្ត្រី បើនៅតែបរាជ័យក្នុងការ បោះឆ្នោតសភា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


